នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទផ្សាយទិន្នន័យជាសាធារណ: នៃការចុះបញ្ជីដីមានលក្ខណ:ជាប្រព័ន្ធ។
ការចុះបញ្ជីដីមានលក្ខណ:ជាប្រព័ន្ធ ត្រូវបានធ្វើឡើងសម្រាប់ ភូមិត្នោតជ្រុំ៣ ចំនួន៨៧១ក្បាលដី សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះផងដែរ៕