នឹងមានកិច្ចប្រជុំអន្តរជាតិចំនួនពីរពាក់ព័ន្ធនឹងវិស័យអប់រំ នៅខេត្តសៀមរាបនាពេលខាងមុខនេះ

ថ្ងៃចន្ទ ទី ២៨ វិច្ឆិកា ២០១៦​
76

(សៀមរាប)៖ កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងាររៀបចំកិច្ចប្រជុំអន្តរជាតិចំនួនពីរ។

កិច្ចប្រជុំទាំងពីរនោះរួមមាន ទី១-ស្ដីពី “ភាពជាដៃគូសម្រាប់ការអប់រំជាសកល-ការប្រជុំក្រុមប្រឹក្សានាយក” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ និង កិច្ចប្រជុំទី២- ស្តីពី “កិច្ចប្រជុំក្រុមការងារគ្រូបង្រៀនអន្តរជាតិ” ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ នៅទីរួមខេត្តសៀមរាប៕

photo_2016-11-28_09-14-47 photo_2016-11-28_09-14-52 photo_2016-11-28_09-14-56 photo_2016-11-28_09-15-00

ចែករំលែក

បញ្ចេញយោបល់