ថ្ងៃទី២៧វិច្ឆិកានេះ គឺជាថ្ងៃចាប់ផ្តើមនៃមហាសន្និបាតសភាតំបន់អាស៊ី ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ

ថ្ងៃអាទិត្យ ទី ២៧ វិច្ឆិកា ២០១៦​
87

 

ព្រះរាជាណាចក្រកម្ពុជា បានទទួលរៀបចំ និងធ្វើជាម្ចាស់ផ្ទះ ក្នុងមហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី៩ និងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ក្រោមប្រធានបទ «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនីរន្តរភាព នៅក្នុងតំបន់អាស៊ី»។

នៅថ្ងៃចាប់ផ្តើមនេះ មហាសន្និបាតសភាតំបន់អាស៊ី (APA)លើកទី៩នេះ គឺជាថ្ងៃដែលគណៈប្រតិភូសភា នៃប្រទេសសមាជិកសភាតំបន់អាស៊ី បាននិងកំពុងធ្វើដំណើរមកកាន់ទឹកដីអង្គរ ដើម្បីចូលរួមសន្និបាតនេះ។
គួរបញ្ជាក់ថា ពិធីបើកមហាសន្និបាតជាផ្លូវការ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានព្រះរាជសារស្វាគមន៍របស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មហាសន្និបាតផងដែរ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំស្ថាប័នកំពូលៗ នៃប្រទេសកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន, សម្តេច សាយ ឈុំ និងសម្តេច ហេង សំរិន នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ពេកបើកមហាសន្និបាត ដែលមានថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា បណ្តាប្រទេសសមាជិកសភាតំបន់អាស៊ី យ៉ាងតិច ២៥ប្រទេសចូលរួម៕

%e1%9f%a1%e1%9f%a2%e1%9f%a3 %e1%9f%a1%e1%9f%a2%e1%9f%a4

ចែករំលែក

បញ្ចេញយោបល់