ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយថ្នាក់ដឹកនាំមួយចំនួនទៀតនៃក្រសួងអប់រំ បានអញ្ជើញសួរសុខទុក្ខ លោក ញាណ សារឿន អនុប្រធាននាយកដ្ឋានអប់រំពិសេស ដែលមានជំងឺក្នុងពេលបំពេញបេសកកម្មនៅខេត្តសៀមរាប និងបានបញ្ជូនមកសម្រាប់ព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញ ។
លោករដ្ឋមន្ត្រី បានធ្វើការផ្ដាំផ្ញើឲ្យខិតខំធ្វើការព្យាបាល និងថែទាំឲ្យបានដិតដល់ និងបានផ្ដល់ជូនថវិកាមួយចំនួន ដើម្បីជួយសម្រាលបន្ទុកនៃការព្យាបាលរបស់ក្រុមគ្រួសារអ្នកជំងឺ ផងដែរ៕