តាមការស្ទង់មតិថ្មីមួយរបស់ CNN/ORC បានបង្ហាញថា ការនាំមុខរបស់លោកស្រី Hillary Clinton ក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីបឋមក្នុងគណបក្សប្រជាធិបតេយ្យបាន កើន ឡើង ប្រសិនបើលោកអនុប្រធានាធិបតី Joe Biden សម្រេចចិត្តបោះបង់ការប្រកួតនេះ តួរលេខ របស់លោកស្រីនឹងកើនឡើងកាន់តែខ្ពស់។
លោកស្រី Clinton ត្រូវបានគាំទ្រដោយអ្នកបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យ ចំនួន ៤២% បើប្រៀបធៀបទៅនឹងសមាជិកព្រឹទ្ធសភារដ្ឋ Vermont Sen លោក Bernie Sanders ទទួលបានចំនួន២៤% លោក Biden ទទួលបាន ២២% និងអតីតរដ្ឋាភិបាលរដ្ឋ Maryland លោក Martin O’Malley ទទួលបាន ១%។
ការរីកចម្រើនដែលគួរឱ្យកត់សម្គាល់ទៅលើការស្ទង់មតិរបស់ CNN/ORC នៅដើមខែកញ្ញា បានរកឃើញថា លោកស្រី Clinton នាំមុខលោក Sanders ចំនួន ៣៧% ទល់នឹង ២៧% ដែល លោក Biden ទទួលបាន ២០%។
អ្នកគាំទ្ររបស់លោក Biden ចេញមកស្ទើរតែទាំងអស់ពីក្រុមគាំទ្ររបស់លោកស្រី Clinton។ បើគ្មានអនុប្រធានាធិបតីនៅក្នុងការប្រកួតប្រជែងនេះទេ តួរលេខរបស់លោកស្រី Clinton កើន ឡើងពិន្ទុតែ ១៥% ប៉ុណ្ណោះ ខណៈដែលការកើនឡើងរបស់លោក Sanders ទទួលបានតែ ៤ពិន្ទុ ដែលនាំឱ្យលោកស្រី Clintonនាំមុខ ២ទល់នឹង ១ ការនាំមុខនោះមានចំនួន ៥៧% ទល់ នឹង ២៨% ដែលលោក O’Malley កើនឡើងតែ ២%ប៉ុណ្ណោះ។
ខណៈដែលលោកស្រី Clinton បាននាំមុខការបោះឆ្នោតថ្នាក់ជាតិ លោកស្រីត្រូវបានគេរកឃើញថា មានភាពយឺតយ៉ាវនៅរដ្ឋ New Hampshire និងពេលខ្លះនៅរដ្ឋ Iowa ដែលជារដ្ឋបោះឆ្នោតមុនគេសំខាន់ពីរ។ ការធ្លាក់ចុះរបស់លោកស្រីនៅចំពេលដែលមានសំណួរអំពីការប្រើអ៊ីមែល ឯកជនរបស់លោកស្រី ក្នុងអំឡុងពេលលោកស្រីកាន់តំណែង ជារដ្ឋមន្រ្តីក្រសួង ការ បរទេសរបស់លោកប្រធានាធិបតី Barack Obama បានជំរុញឱ្យមានការ លើកឡើង នៃការ ចូលមករបស់លោក Biden នៅពេលក្រោយ និងបានផ្តល់ឱ្យអនុប្រធានាធិបតីរូបនេះ នូវសម្លេង កាន់តែច្រើននៅពេលគាត់មានភាពក្រៀមក្រំចំពោះការស្លាប់របស់កូនប្រុសគាត់គឺលោក BeauBiden ។
យុទ្ធសាស្រ្តរបស់លោកស្រី Clinton ក្នុងការដោះស្រាយបញ្ហាអ៊ីមែលបានកើតឡើង ក្នុង រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ លោកស្រីនិយាយលេងអំពីវា ហើយបោះ បង់ ចោល ការពាក់ព័ន្ធរបស់ខ្លួនរហូតដល់សុំទោសចំពោះការខកខានក្នុងការប្រើប្រាស់ គេហទំព័រ មួយរបស់រដ្ឋាភិបាល ជាលើកដំបូង។
ការស្ទង់មតិរបស់សាកលវិទ្យាល័យ Monmouth ដែលបានចេញផ្សាយកាលពីសប្តាហ៍ មុនបានបង្ហាញថា លោក Sanders នំាមុខលោកស្រី Clinton ៤៣% ទល់នឹង ៣៦% នៅរដ្ឋ New Hampshire ។ ការស្ទង់មតិបង្ហាញថា គាត់បាននាំមុខក្នុងរដ្ឋ Granite នៅដើមខែសីហា ហើយ ការគាំទ្រនោះមិនបានធ្លាក់ចុះទេចាប់តាំងពីពេលនោះមក។
នៅរដ្ឋ Iowa ការស្ទង់មតិជាលើកដំបូងបានផ្តល់ឱ្យលោក Sanders នាំមុខគេនៅក្នុងខែនេះ នៅពេលដែលសាកលវិទ្យាល័យ Quinnipiac បានបង្ហាញថា ទទួលបាន ៤១% ទល់នឹង ៤០% ៕
ប្រភព : CNN ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥