លោក ដូណាល់ ត្រាំ សម្រេចតែងតាំងទីប្រឹក្សា​ប្រចាំសេតវិមាន ដែលជាតំ​ណែងសំខាន់

ថ្ងៃសៅរ៍ ទី ២៦ វិច្ឆិកា ២០១៦​
130

បើតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក បានសម្រេចជ្រើសរើសលោក Donald McGahn មកពីទីក្រុងវ៉ាស៊ីនតោន ឲ្យធ្វើជាទីប្រឹក្សាប្រចាំនៅសេតវិមានដើម្បីជួយដោះស្រាយបញ្ហាទំនាស់ផលប្រយោជន៍សំខាន់ៗ ដែល លោក ត្រាំ មហាសេដ្ឋីអលនទ្រព្យនៅទីក្រុងញូយ៉ក អាចនឹងជួបប្រទះក្រោយពេលឡើងកាន់តំណែងជាប្រធានាធិបតីថ្មីរបស់អាមេរិក។
លោក Donald McGahn អតីតប្រធានគណៈកម្មាការនៃសហព័ន្ធបោះឆ្នោត ឬហៅកាត់ថា FEC គឺជាមេធាវី និងទីប្រឹក្សាជាន់ខ្ពស់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ហើយកាលពីនៅកាន់មុខតំណែងក្នុង FEC លោក McGahn ធ្លាប់បានទទួលការកោតសសើរ និងគោរព ដ៏ខ្លាំងក្លាផងដែរ។
សម្រាប់តួនាទីរបស់ ទីប្រឹក្សាប្រចាំសេតវិមាន គឺផ្តល់ការណែនាំអំពីបញ្ហាសីលធម៌ ក៏ដូចជាផ្តល់មតិយោបល់ទៅកាន់ប្រធានាធិបតីអាមេរិក ស្តីពីភាពស្របច្បាប់ពាក់ព័ន្ធ នឹងការដាក់ចេញបញ្ជារួមនិងច្បាប់ផ្សេងៗដែលបានអនុម័តដោយសភា ហើយមុខតំណែងដ៏សំខាន់នេះ ក៏អាចប្រើសិទ្ធិវេតូចំពោះការតែងតាំងមន្រ្តីសំខាន់ៗមួយចំនួនក្នុងជួររដ្ឋាភិបាល ដោយរួមបញ្ចូលទាំងតំណែងប្រធានតុលាការកំពូលផងដែរ៕

 

gnn-donal-trump-26-11-2016-1

gnn-donal-trump-26-11-2016-2

ចែករំលែក

បញ្ចេញយោបល់