ក្រសួងសាធារណការ និង​ដឹកជញ្ជូន​សហការជា​មួយកម្លាំង​ចម្រុះ បានចុះ​ដាក់ជញ្ជីង​ចល័ត​ដើម្បីត្រួត​ពិនិត្យរថយន្ត​កែឆ្នៃខុស​ច្បាប់​នៅលើផ្លូវ​ជាតិលេខ​០៧ និង​លេខ​៧៣ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​

ថ្ងៃសៅរ៍ ទី ២៦ វិច្ឆិកា ២០១៦​
465

ក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយកម្លាំងចម្រុះ បានចុះដាក់ជញ្ជីងចល័តដើម្បីត្រួតពិនិត្យ និងចាប់រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ និងរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ចំនួន “១៣គ្រឿង” នៅលើកំណាត់ផ្លូវជាតិលេខ០៧ និងលេខ៧៣ ក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ក្នុងនោះក្រុមការងារបានចាប់ និងផាកពិន័យ រថយន្ត០៧គ្រឿង លើសទម្ងន់ពី១២តោន ដល់ ២២តោន ផាកពិន័យបានទឹកប្រាក់សរុបជាង ៣០លានរៀល ដោយប្រើជញ្ជីងចល័ត។
ក្នុងចំណោមនោះ នៅលើផ្លូវជាតិ៧៣ យើងក៏បានឃាត់រថយន្តចំនួន ០៧គ្រឿង ក្នុងនោះមាន០៦គ្រឿង កែច្នៃខុសលក្ខណៈបច្ចេកទេស ហើយបានអោយធ្វើកិច្ចសន្យាដាក់ឱសានវាទ ដើម្បីកាត់ទ្រុងដោយខ្លួនឯង។

ក្រុមការងារ នៃលេខាធិការដ្ឋាន នៃគណកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ និងក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេស ថ្នាក់ជាតិ ដឹកនាំដោយប្រធានក្រុមការងារលោក សេង ឈួន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងបន្តបេសកកម្មនេះ ដោយចល័តទៅគ្រប់ខេត្ត ដោយមិនជូនដំណឹងជាមុន ដើម្បីប្រសិទ្ធភាពការងារក្នុងការចាប់ និងផាកពិន័យយានយន្តដឹកលើសទម្ងន់ និងកែឆ្នៃខុសលក្ខណបច្ចេកទេស ដោយមានការសហការពីសមត្ថកិច្ចពាក់ព័ន្ធ។

បន្ថែមលើនេះក្រសួងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួម កាត់កែទ្រុងរថយន្ត ដែលកែឆ្នៃខុសលក្ខណៈបច្ចកទេស និងធ្វើការដឹកឱ្យបានត្រឹមត្រូវ តាមទម្ងន់ផ្ទុកដែលច្បាប់អនុញ្ញាត សំដៅចូលរួមកាត់បន្ថយការខូចផ្លូវ ស្ពាន និងគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា៕
gnn1 gnn5 gnn4

ចែករំលែក

បញ្ចេញយោបល់