ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយ លោកស្រី ប៉ានី យ៉ាថទូ ប្រធានរដ្ឋសភា និងជាប្រធានគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងសវនការ នៅវិមានព្រឹទ្ធសភា។
ក្នុងឱកាសដែលលោកស្រី និងគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា៕