លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបើកមហោស្រពសិល្បៈ​កំណាព្យ និងចម្រៀង​ខ្មែរជា​​សកល លើក​ទី៤ នៅសាល​មហោស្រព​ចេន​ឡា

ថ្ងៃសៅរ៍ ទី ២៦ វិច្ឆិកា ២០១៦​
166

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកមហោស្រពសិល្បៈកំណាព្យ និងចម្រៀងខ្មែរជាសកល លើកទី៤ ឆ្នាំ២០១៦ នៅសាលមហោស្រពចេនឡា រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោកជំទាវក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុក វប្បធម៌ អរិយធម៌ខ្មែរ គឺជាដួងព្រលឹង និងជាអត្តសញ្ញាណជាតិមានតម្លៃមហាសាលពុំអាចកាត់ថ្លៃបាន ដែលជាគ្រឹះក្នុងការផ្សារភ្ជាប់ទំនាក់ទំនងដ៏រឹងមាំពីសង្គមមួយទៅសង្គមមួយឲ្យចេះរួបរួមគ្នាប្រកបដោយភាពសុខដុមរមនា និងជាប្រភពសក្ដានុភាពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍន៍ និងភាពរីចម្រើនគ្រប់វិស័យរបស់ប្រជាជាតិខ្មែរគ្រប់សម័យកាលនិងគ្រប់ជំនាន់ ហើយការរៀបចំសិល្បៈកំណាព្យ និងចម្រៀងខ្មែរជាសកលនាពេលនេះ គឺបានចូលរួមចំណែកអភិវឌ្ឍន៍សង្គមយ៉ាងសំខាន់ ហើយក៏ជាការបន្តកេមរតដ៏មានអត្ថប្រយោជន៍ នៅក្នុងសង្គមជាតិដែលជាកម្លាំងចលករ ដើម្បីអភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ជាតិដោយបានចូលរួមចំណែកអភិវឌ្ឍន៍សង្គមយ៉ាងសំខាន់ រស់នៅដោយសុខុដមរនា នៅក្នុងសង្គមគ្រួសារ សហគមន៍ ប្រកបដោយ សន្ដិភាព ព្រោះវប្បធម៌ជាដួងព្រលឹងជាតិដែលនៅប្រទេសណា ក៏គេមានវប្បធម៌ ដើម្បីគោរព ប្រតិបត្តិតាមប្រពៃណីទំនៀមទម្លាប់របស់ខ្លួនផងដែរ។

នាឱកានោះផងដែរលោកជំទាវក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ៦លានរៀលសម្រាប់ឧបត្ថម្ភក្នុងកម្មវិធី ហើយក៏មានការចូលរួមចំណែកពីសំណាក់ ឯកឧត្តម លោកជំទាវ និងឧកញ៉ា លោក លោកស្រី ក្នុងការឧបត្ថម្ភកម្មវិធីនាពេលនោះផងដែរ៕photo_2016-11-26_07-19-31photo_2016-11-26_07-19-46photo_2016-11-26_07-20-34photo_2016-11-26_07-20-53photo_2016-11-26_07-20-49photo_2016-11-26_07-20-00

ចែករំលែក

បញ្ចេញយោបល់