ពិធីបុកល័ក្ដសម្ដែងប៉ះពាល់តម្លៃសាសនាឥស្លាម៖ ក្រសួងវប្បធម៌ឱ្យអ្នកសិល្បៈ អនុវត្តតាមពិធីដើមនៃមង្គលការ កុំប្រាសចាក និងកុំប្រើសម្ដីប៉ះពាល់ប្រពៃណី និងសាសនា

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២៣ ខែកុម្ភៈ នេះ អំពាវនាវដល់គ្រប់អ្នកសិល្បៈ និង អ្នករៀបចំពិធី ត្រូវព្យាយាមរក្សាឱ្យបាននូវការគោរព និងការអនុវត្តតាមពិធីដើមនៃមង្គលការ ដោយចៀសវាងឱ្យបាននូវការកែច្នៃ ដែលប្រាសចាកពីទំនៀមទម្លាប់ដើម ជាពិសេសការប្រើប្រាស់ពាក្យសម្តី កាយវិការ និងសម្លៀកបំពាក់ ទាំងឡាយដែលប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់នៃជំនឿ និងសាសនារបស់សហគមន៍ និងជាតិសាសន៍នានា។ ការអំពាវនាវបែបនេះ បន្ទាប់ពីក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរមួយដែលរៀបចំឡើង នៅថ្ងៃទី២១ ខែកុម្ភៈក្នុងពិធីបុកល័ក្ត ក្រុមសិល្បៈរបស់លោក ដួង សុខគា បានស្លៀកពាក់ ប្រព្រឹត្តកាយវិការប៉ះពាល់ដល់សាសនាឥស្លាម បណ្ដាលឱ្យមានការរិះគន់ពីសំណាក់ខ្មែរឥស្លាម និងសាធារណជន។ បន្ទាប់ពីកើតមានករណីនេះ លោក ដួង សុខគា បានចេញមកទទួលស្គាល់កំហុស និងបញ្ជាក់ថា ការសម្ដែងក្នុងពិធីបុកល័ក្ដនេះ មិនមានចេតនាណាមួយប្រមាថ ធ្វើឱ្យប៉ះពាល់ដល់ខ្មែរឥស្លាមឡើយ លោក សុំឱ្យពលរដ្ឋខ្មែរឥស្លាមទាំងអស់លើកលែងទោស ដោយសន្យាថាឱ្យមានបញ្ហាបែបនេះកើតមានទៀតឡើយ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បញ្ជាក់ក្នុងសេចក្ដីអំពាវនាវាថា ក្រសួងបានសង្កេតឃើញថាមានបញ្ហាពាក់ព័ន្ធនឹងសកម្មភាពមួយចំនួន ក្នុងដំណើរការរៀបចំពិធីអាពាហ៍ពិពាហ៍ខ្មែរ ពិសេសសកម្មភាពក្នុងពិធីបុកល័ក្ត ដោយមានការប្រើ ពាក្យពេចន៍ កាយវិការ និងសម្លៀកបំពាក់មិនសមរម្យ ប៉ះពាល់ដល់តម្លៃអាពាហ៍ពិពាហ៍ផង និងដល់ទំនៀមទម្លាប់ សាសនាឥស្លាមផង។ ក្រសួងវប្បធម៌ ពន្យល់ជារួមថា … Continue reading ពិធីបុកល័ក្ដសម្ដែងប៉ះពាល់តម្លៃសាសនាឥស្លាម៖ ក្រសួងវប្បធម៌ឱ្យអ្នកសិល្បៈ អនុវត្តតាមពិធីដើមនៃមង្គលការ កុំប្រាសចាក និងកុំប្រើសម្ដីប៉ះពាល់ប្រពៃណី និងសាសនា