Grand News Asia Close

តើអ្វីជាគោលបំណងនិងការចង់បានរបស់កម្ពុជា ជុំវិញការបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃ?

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានជាតិ 534
តើអ្វីជាគោលបំណងនិងការចង់បានរបស់កម្ពុជា ជុំវិញការបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃ? តើអ្វីជាគោលបំណងនិងការចង់បានរបស់កម្ពុជា ជុំវិញការបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃ?

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានមានប្រសាសន៍ថា ជុំវិញការបើក និងបិទច្រកព្រំដែនរវាងប្រទេសកម្ពុជានិងថៃ កម្ពុជាចង់បានស្ថានភាពដូចមុនពេលថៃបិទច្រកព្រំដែនជាឯកតោភាគី ហើយរឿងនេះថៃមិនចាំបាច់ស្នើសុំឱ្យមានការចរចារនោះទេ។

នៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាល ជាស៊ីមកំចាយមារ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ដថា ការបិទច្រកព្រំដែននេះគឺស្ថិតនៅក្នុងស្ថានភាពចាញ់-ចាញ់ ហើយអ្នកដែលចាញ់ធ្ងន់ជាងគេ គឺមិនមែនខ្មែរនោះទេ។

ក្នុងរឿងព្រំដែននេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជូននាយករដ្ឋមន្រ្ដីសិង្ហបុរី ផងដែរថា កម្ពុជាចង់បានតែមួយចំណុចនេះទេ ប៉ុន្ដែកម្ពុជាក៏ត្រូវប្រុងប្រយ័ត្នដែរ ពោលគឺទំនិញអ្វីដែលជាចំណុចយុទ្ធសាស្រ្ដ កម្ពុជាមិនត្រូវទិញពីថៃទេ ដូចជា អគ្គិសនី អ៊ិនធើណិត ប្រេងឥន្ធនៈនិងឧស្ម័ន និងរឿងកុនថៃជាដើម៕

អត្ថបទទាក់ទង