បង្គាញាត់មឹកចំហុយ

ថ្ងៃសុក្រ ទី ២៥ វិច្ឆិកា ២០១៦​
195

ថ្ងៃនេះមិត្តអ្នកទស្សនាប្រកដជាប្លែកអារម្មណ៍បន្តិចហើយ ជាមួយនឹងការបង្ហាញជូននូវមុខពិសេស “បង្គាញាត់មឹកចំហុយ” មានឳរសជាតិឈ្ងុញឆ្ញាញ់ ទាំងសម្រាប់ជួបជុំគ្រួសារ និងដំណើរកំសាន្ត។ នៅចាំអីទៀត, សាកល្បងអនុវត្តទាំងអស់គ្នាដូចខាងក្រោម៖

1467153842-steamed-shrimp-stuffed-squid

+ គ្រឿងផ្ស៖
– មឹក ២៥០ក្រាម ធ្វើឲ្យស្អាត
– បង្គា ២០០ក្រាម យកក្បាលសំបកចេញ
– ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ
– ទឹកត្រី ១ស្លាបព្រាបាយ
– ស្ករស ១ស្លាបព្រាបាយ
– ខ្ទឹមស ២កំពឹស ចិញ្ច្រាំ
– ម្ទេស ដាក់តាមចំណូលចិត្ត

+ វិធីធ្វើ៖

១. ដំបូងយកបង្គាញាត់ចូលទៅក្នុងមឹក រួចហើយយកកាំបិតឆូតវាទាំងសងខាងប្រហែល ២-៣កាំបិត ធ្វើដូចនេះរហូតទាល់តែអស់។

២. យកឆ្នាំងដាក់ដាំទឹកឲ្យពុះ បន្ទាប់មកយកមឹកដែលញាត់បង្គារួចមកដាក់ចំហុយឲ្យឆ្អិន។

៣. យកចានមួយមកផ្សំគ្រឿងធ្វើទឹកត្រីមាន ខ្ទឹមស, ស្ករស, ទឹកក្រូចឆ្មា និងម្ទេស កូរចូលគ្នាឲ្យរលាយសព្វ រួចយកទៅស្រោចលើមឹកចំហុយជាការស្រេច៕

 

បញ្ចេញយោបល់