សាច់គោងៀតទឹកឃ្មុំ

ថ្ងៃសុក្រ ទី ២៥ វិច្ឆិកា ២០១៦​
321

1467154998-dried-beef-honey

ប្រិយមិត្តិប្រហែលជាធ្លាប់ញ៉ាំតែសាច់គោងៀតធម្មតា ប៉ុន្តែថ្ងៃនេះ មង្គលការ សូមណែនាំពីរបៀបធ្វើ “សាច់គោងៀតទឹកឃ្មុំ” ធានាថាមានឳរសជាតិឆ្ងុញឆ្ងាញ់ត្រូវមាត់តែម្ដង។ តោះ! នៅចាំអីទៀត សាកល្បងអនុវត្ត ទាំងអស់គ្នាដូចខាងក្រោម។

+ គ្រឿងផ្សំ៖
– សាច់គោ កន្លះគីឡូ កាត់ជាបន្ទះវែង
– ទឹកឃ្មុំ ១ស្លាបព្រាបាយកន្លះ
– ស្ករស កន្លះស្លាបព្រាកាហ្វេ
– ម្រេច កន្លះស្លាបព្រាកាហ្វេ
– អំបិល កន្លះស្លាបព្រាបាយ
– ទឹកត្រី កន្លះស្លាបព្រាបាយ
– ល្ងរស ១ស្លាបព្រាបាយ
– ប្រេងឆា ១ស្លាបព្រាបាយ

+ វិធីធ្វើ៖
១. ដំបូងយកសាច់គោមកប្រឡាក់គ្រឿងផ្សំទាំងអស់រួមមាន ទឹកឃ្មុំ, ស្ករស, ម្រេច, អំបិល, ទឹកត្រី, ល្ងរ និងប្រេងឆា ច្របល់ចូលគ្នាឲ្យសព្វ។
២. យកសាច់គោដែលប្រឡាក់រួចដាក់ចូលក្នុងទូទឹកកកទុករយៈពេលប្រហែលជា ២ម៉ោង។

៣. ២ម៉ោងក្រោយមកយកសាច់គោដាក់ហាលឲ្យក្រៀម អ្នកអាចយកវាទៅអាំង ឬចៀនតាមការចូលចិត្ត៕

 

 

បញ្ចេញយោបល់