ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តជំពូវន្ត(ហៅវត្តត្រពាំងព្រីង) ស្រុកជុំគីរី ខេត្តកំពត

23

កំពត៖ នៅភូមិឈើទាល ឃុំជំពូវន្ត ស្រុកជុំគីរី ខេត្តកំពត នៅថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨ បានរៀបចំ ពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារ វត្តជំពូវន្ត (ហៅវត្តត្រពាំងព្រីង) ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយ ខេត្តកំពត ទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងមានការអញ្ជើញចូលរួមអបដំណើរដោយ លោក អ៊ឹង ម៉េងហួរ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការ គណបក្សប្រជាជន កម្ពុជាខេត្តកំពត លោកស្រី អ៊ុន សុគន្ធា លោក នឹម ច័ន្ទតារា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពត និងលោក លោកស្រី ព្រមទាំងសប្បុរសជនប្រជាពលរដ្ឋ តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាង ២០០០នាក់។

លោកទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមាននៅទីនេះ ក៏ដូចជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ព្រមទាំង ប្រជាពលរដ្ឋ ក្នុងខេត្តកំពតទាំងមូលនាឱកាសដ៏វិសេសវិសាលនេះ និង បានថ្លែងនូវការកោតសរសើរចំពោះការខិតខំយកចិត្តទុកដាក់កសាងនូវសមិទ្ធផល និងអំពើល្អរបស់មន្ត្រីថ្នាក់ មូលដ្ឋានគ្រប់ជាន់ថ្នាក់ក្នុងខេត្ត ពិសេស ចូលរួមកសាងនូវសមិទ្ធផលនានានៅក្នុងមូលដ្ឋានធ្វើអោយមានការ រីកចម្រើនឆ្លើយតបនូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

លោកទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន ក៏បានបន្តលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលធ្វើ អោយប្រទេសជាតិ មានសុខសន្តិភាព ការអភិវឌ្ឍន៍ និងបម្រើប្រជាពលរដ្ឋ ហើយនៅជាប់ជាមួយនឹង ប្រជាពលរដ្ឋ និងជាគណបក្ស ដែលជួយសង្គ្រោះប្រជាជន និង សង្គមជាតិពីសង្គ្រាមពីរបបប្រល័យពូជសាសន៍ និងរហូតមកដល់សព្វថ្ងៃនេះបាននាំមកនូវសុខសន្តិភាព សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម សេរីភាព ប្រជាធិបតេយ្យ បានពេញលេញបរិបូរណ៍លើផ្ទៃប្រទេស ជាមួយនឹងការអភិវឌ្ឍន៍ លើគ្រប់វិស័យជាក់ស្តែង ដូចជាពិធីបុណ្យ បញ្ចុះខណ្ឌសីមាព្រះវិហារ វត្តជំពូវន្ត (ហៅវត្តត្រពាំងព្រីង) នេះតែម្តង សម្រាប់អោយបងប្អូន ប្រជាពលរដ្ឋគោរព ប្រតិបតិ្ត សាសនាតាមជំនឿរៀងៗខ្លួន។

ប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត ជីវភាពក៏មានការរីកចម្រើនសប្បូរសប្បាយពីទីក្រុងរហូតដល់ទីជនបទ។ ទាំងនេះគឺបានកើតចេញពីការដឹកនាំល្អ ធ្វើនូវអំពើល្អប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ដើរលើផ្លូវត្រូវរបស់ថ្នាក់ ដឹកនាំនៃរាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រមុខ ព្រមទាំងមានការចូលរួម ពីប្រជាពលរដ្ឋយើងទាំងអស់គ្នា។ ហើយសមិទ្ធផលទាំងនេះគឺយើងបានមកពីការប្តូរញើសឈាមស្វែងរកដើម្បី បម្រើបងប្អូនប្រជាពលរដ្ឋ។

ដូច្នេះយើងទាំងអស់គ្នាត្រូវតែបន្តចូលរួមកសាងនូវអំពើល្អបម្រើជូនប្រជាពលរដ្ឋ និងថែរក្សាសន្តិភាពអោយនៅ គង់វង្សដើម្បីធ្វើដំណើររួមគ្នាកសាងនិង អភិវឌ្ឍន៍ប្រទេសជាតិសម្រាប់ អនាគតយើងកូនចៅយើងទាំងអស់ គ្នាកាន់តែមានជីវភាពធូរធារីកចម្រើនទៅមុខបន្តទៀត ដែលតាមរយះនេះ យើងទាំអស់គ្នាត្រូវនាំគ្នា ទៅបោះឆ្នោតដែលខិតចូលមកដល់នាពេលបន្តិចទៀតនេះ និងបោះឆ្នោតអិយត្រូវ បោះជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់។

ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន បានឧបត្តម្ភថ្លៃល្ខោនបាសាក់ និងជូនដល់វត្ត​២០លានរៀល រណ្តៅសីមា៨ទិស ក្នុងមួយទិស៥០ម៉ឺនរៀល និងឧបត្ថម្ភកងកំលាំងសន្តិសុខ​ចំនួន​១៤០ម៉ឺនរៀល ឧបត្ថម្ភបច្ច័យដល់វត្តថ្មអាង៤លានរៀលចាក់ដីផ្លូវចូល ចាក់ដីមុខសាលាបឋមសិក្សាជម្ពូវ័ន្ត ៤,៥លានរៀល ឧបត្ថម្ភយាយជីតាជី១០០នាក់ ក្នុងម្នាក់ៗខោអាវ១សំរាប់ និងថវិកា ១០០០០រៀល ជួយ​សាង​សង់​អាគារសិក្សា១ខ្នង ៥បន្ទប់នៅសាលាបឋមសិក្សាភូមិថ្មី ឃុំជម្ពូរវន្ត័ និងរាប់បាត ព្រះសង្ឃ​១០៨អង្គ ស្លាដក់​ចំនួន១ ឃីត១កញ្ចប់ ប្រាក់៤០០០០រៀលក្នុង១អង្គផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់