លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ សូមកម្ពុជា​មាន​តែ​សន្តិភាព និង​រីក​ចម្រើន​ជានិច្ចនិរន្តរ៍

18

តាម​រយៈហ្វេសប៊ុកផ្លូវការ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨នេះ បាន​​ផ្ញើ​សារ​ជូន​ពរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរនៅ​ទូទាំង​ប្រទេស​ទទួល​បាន​នូវ​ពរ ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំ​បីឃ្លៀងឃ្លាត់​ឡើយ នៅក្នុង​ថ្ងៃ​បុណ្យវិសាខបូជានេះ។

សំណេរក្នុង​ទំព័រហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរយ៉ាង​ដូច្នេះ​ថា៖

នៅក្នុងថ្ងៃ បុណ្យវិសាខបូជា ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា សូមប្រគេនពរ និងជូនពរ​ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ ព្រម​ទាំងបងប្អូនជនរួមជាតិទូទាំងប្រទេស សូមទទួលបាននូវពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមកម្ពុជា មានតែសុខសន្តិភាព និងរីកចម្រើនជា​និច្ចនិរន្តរ៍។

បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនា​ដទៃៗ​ទៀត ​ព្រោះ​ពិធី​បុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃ​សម័យ​កាល​របស់​ព្រះសម្មា សម្ពុទ្ធ​សម​ណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និង​ជា​ថ្ងៃ​ចូល​បរិនិព្វាន​ផងដែរ។ ព្រឹត្តិ​ការណ៍​ទាំងបីនេះ គឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែល​មាន​ព្រះ​ច័ន្ទពេញវង់ ក្នុងខែពិសាខ​ដូច​គ្នា​ខុសតែ​ឆ្នាំតែប៉ុណ្ណោះ។

នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខ​បូជា» ជាពិធី​បុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និង​សាធារណៈជនអាចប្រារព្ធធ្វើ​បាន​នៅទូទាំង​ពិភព​លោ​ក​ទៀតផង៕

ចែករំលែក

បញ្ចេញយោបល់