ថ្នាក់ដឹកនាំ​ខេត្តព្រះសីហនុប្រគេនបច្ច័យចំនួន ៤,០០០ដុល្លារ​(បួនពាន់ដុល្លារ)ដើម្បីចូលរួមក្នុងការកសាងសមិទ្ធិផលនានានៅក្នុងវត្តព្រីងច័ន្ទបារមី

24

ព្រះ​សីហនុ​៖លោក ជាម ហ៉ីម ប្រធានក្រុមប្រឹក្សាខេត្តនិងលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកស្រី បានអញ្ជើញយកទេយ្យវត្ថុទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តព្រីងច័ន្ទបារមី ស្ថិតនៅឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ នៅថ្ងៃទី១៥ ខែមេសា​ ឆ្នាំ២០១៨ ដែលជាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។

ក្នុងឱកាសនោះដែរ ប្រធានក្រុមប្រឹក្សាខេត្តនិងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុក៏បានប្រគេនបច្ច័យចំនួន ៤០០០$(បួនពាន់ដុល្លារ) ដើម្បីចូលរួមក្នុងការកសាងសមិទ្ធិផលនានានៅក្នុងវត្តព្រីងច័ន្ទបារមីនេះផងដែរ។

បន្ទាប់មកទៀត លោក ជាម ហុីម​ លោក​ យន្ត​ មីន និងលោកស្រីបានអញ្ជើញចូលរួមកម្មវិធីវាលមាសសង្ក្រាន្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបានរៀបចំនៅ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីសង្ក្រាន្តវាលមាសនេះមានរៀបចំជាការលេងល្បែងប្រជាប្រិយខ្មែរផ្សេងៗ និងការរាំកំសាន្តតាមចង្វាក់ប្រពៃណី ដោយមានប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងក្រុមយុវជនយុវនារីបានចូលរួមយ៉ាងច្រើនកុះករ៕

ចែករំលែក

បញ្ចេញយោបល់