ខេត្តកណ្តាល រៀបចំល្បែងប្រជាប្រិយ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​

56

កណ្តាល៖​ កម្មវិធី​កិច្ចសាសនា​ និងល្បែងប្រជាប្រិយខ្មែរ​ ជាច្រើន​ ត្រូវបានប្រារព្ធធ្វើ​ និងលេងកំសាន្ត​ នាថ្ងៃសៅរ៍​ ១៤រោច​ ខែចេត្រ​ នព្វស័ក​ ព​ស​ ២៥៦២ ត្រូវនឹង​ថ្ងៃទី​១៤ ខែ​ មេសា​ ឆ្នាំ២០១៨​ ក្នុងព្រឹត្តការណ៍​ ភ្នំព្រះរាជទ្រព្យសង្ក្រាន្ត​ រួមមាន៖
១-ពិធីបើកភ្នំព្រះរាជទ្រព្យសង្ក្រាន្ត​ ដែលប្រព្រឹត្តទៅ​ក្រោមអធិបតីភាពលោក​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្ដកណ្តាល ដោយមានការអញ្ជើញចូលរួមពី​ លោក​ លោកស្រី​​ សមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ លោក​ លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការខេត្ត​ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា​ លោកយាយ​ លោកតា​ និងប្រជាពលរដ្ឋច្រើនកុះករ
២-ការគោរពវីរជន​ និងប្រជាពលរដ្ឋដែលបានស្លាប់ក្នុងសម័យសង្គ្រាម
៣-កីឡារត់ប្រណាំងចំងាយ​ ២គ.ម​ និង​ ៤គ.ម​ ជុំវិញភ្នំព្រះរាជទ្រព្យ
៤-ការលេងល្បែងប្រជាប្រិយ​ខ្មែរ ដូចជា​ បោះឈូង​ ទាញព្រាត់​ លាក់កន្សែង​ រាំកំសាន្ត
៥-ពិធី​មន្សការថ្វាយបង្គំព្រះ​ ​សូត្រ​មន្ត​ និង​សម្តែង​ធម្មទេសនា​ ដោយសម្តេច​ព្រះឧត្តម​បញ្ញា​ ដួង​ ផង់​ សមាជិក​ថេរសភា​នៃព្រះរាជាណាចក្រកម្ពុជា​ និង​ជា​ចៅអធិការ​វត្ត​ព្រែក​ប្រាំង​ “​ ភ្នំព្រះរាជទ្រព្យ​សង្ក្រាន្ត​ ”
៦-និងការបាញ់កាំជ្រួចអបអរឆ្នាំថ្មី​ ការ​ប្រគុំតន្ត្រី​សម័យ​ និងល្ខោនបាសាក់​ ជូនប្រជាពលរដ្ឋទស្សនា​នៅពេលរាត្រី៕

ចែករំលែក

បញ្ចេញយោបល់