ភូមិខ្ញុំសង្ក្រាន្តឆ្នាំថ្មីបង្ហាញទិដ្ឋភាពពីរសម័យកាលនៃសង្គមខ្មែរ

14

មានទីតាំងនៅខាងជើងប្រាសាទបាយ័ន្ត ភូមិខ្ញុំឆ្នាំនេះបានបង្ហាញនូវភាពស្រស់ស្អាតដ៏គួរឱ្យចាប់អារម្មណ៍ក្រោមការរៀបចំរបស់អាជ្ញាធរជាតិអប្សរា។

តាមប្រសាសន៍របស់លោក សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា សម្រាប់ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ នេះ ក្រុមការងារភូមិខ្ញុំបានបង្ហាញសម័យកាលពីរជាសំខាន់ គឺសម័យឧដុង្គ និងសម័យឯករាជ្យ ដែលរាប់បញ្ចូលទាំងម៉ូដផ្ទះ សម្លៀកបំពាក់ ការតុបតែងខ្លួន និងការរស់នៅជាដើម។

លោកបន្តទៀតថា ក្រៅពីនោះ ក៏មានបង្ហាញពីសកម្មភាពអង្គរសង្ក្រាន្តតាំងពីឆ្នាំទី២០១៣រហូតដល់ឆ្នាំ២០១៨ ផ្ទះអក្សរសិល្ប៍ ផ្ទះចារស្លឹករឹត កន្លែងតន្ត្រី កន្លែងរបាំប្រពៃណី និងសាលាឆទាន ដែលជាកន្លែងបង្ហាញនូវទំនៀមទម្លាប់របស់ខ្មែរលើផ្នែកជំនឿ។ អ្វីដែលកាន់តែពិសេស គឺខ្មុកយក្ស រូបហនុមាន ក៏បានតាំងបង្ហាញ ដើម្បីជាការលើកកម្ពស់ពីស្នាដៃសិល្បៈខ្មែរ ក្នុងទម្រង់ល្ខោនខោលផងដែរ។

ចង់ដឹងថាទេសភាពនោះស្រស់ស្អាតយ៉ាងណា សូមទស្សនាកម្រងរូបភាពខាងក្រោមដូចតទៅ៖

ចែករំលែក

បញ្ចេញយោបល់