កាកបាទក្រហមខេត្តសៀមរាបរៀបចំកិច្ចប្រជុំត្រៀមរៀបចំប្រារព្ធខួបលើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

38

ព្រឹកថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានបើកកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកាកបាទក្រហម ក្រោមការដឹកនាំកិច្ចប្រជុំដោយ លកបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា និងលោក នូ ផល្លា អនុប្រធានកិត្តិយសសាខា ព្រមទាំងមានការចូលរួមពីសំណាក់ លោកស្រីអនុប្រធានកិត្តិយស និងសមាជិក សមាជិកា គណៈកម្មាធិការសាខា រួមទាំងក្រុមប្រតិបត្តិសាខា សរុប៣២រូប។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិគ្រោះយោបល់ត្រៀមរៀបចំប្រារព្ធខួបលើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨ នៅខេត្តសៀមរាប ក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា – មិនទុកនណារម្នាក់ចោល” ។

លទ្ធផលនៃកិច្ចប្រជុំនេះ បានសម្រេចថា ខួបលើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅខេត្តសៀមរាប នឹងប្រារព្ធធ្វើនៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៨ នៅសាលមហោស្រព រ៉ូសាណា ប្រូតវ៉េ ក្រុងសៀមរាប ៕

ចែករំលែក

បញ្ចេញយោបល់