លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងពីចំណុចជោគជ័យនៃការធ្វើសមាហរណកម្មនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍន៍ជាតិ

ថ្ងៃព្រហស្បតិ៍ ទី ២២ មីនា ២០១៨​
32

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បើយើងគ្រាន់តែធ្វើសមាហរណកម្មរដ្ឋបាលនិងនយោបាយ ហើយយើងមិនបានដោះស្រាយការអភិវឌ្ឍន៍ឱ្យទទួលបានផលប្រ​យោ​ជ​ន៍តាមរយៈសមាហរណកម្មតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធទេ សន្តិភាពមួយនេះវាមិនអាចរឹងមាំបានឡើយ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស​២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់គ​រុសិស្ស និងនិស្សិតបញ្ចប់ការសិក្សា នៅវិទ្យាស្ថានជាតិអប់រំឆ្នាំ២០១៦-២០​១៧ ចំនួន ១,៦៣០នាក់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ពីការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះដែលឈានដល់ការបង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដីក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយនិងព្រះមហាក្សត្រតែមួយ។ លោកបានបន្តថា នយោបាយឈ្នះ-ឈ្នះនៅកម្ពុជាគឺខុសពីប្រទេសនានាដែលគេអាចនឹងមិនហ៊ានធ្វើតាមទេដូចជា៖ ទី១- ធានាជីវិត និងរូបកាយ ទី២- រក្សាអាជីព និងមុខរបរ និងទី៣- ទទួលស្គាល់កម្មសិទ្ធិទាំងចលនទ្រព្យនិងអចលទ្រព្យ៕

 

 

បញ្ចេញយោបល់