ថ្ងៃស្អែកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេទៅកោះប៉ែន ដែលចំណាយថវិការបស់រាជរដ្ឋាភិបាលតម្លៃ ១៣លានដុល្លារ

68

នៅថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០​១៨​ស្អែកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រា​ស់ជាផ្លូវការស្ពានឆ្លងកាត់ទន្លេពីក្រុងកំពង់ចាមទៅកាន់កោះប៉ែន ដែលសាងសង់ដោយកូនខ្មែរសុទ្ធសាធ និងប្រើថវិកាផ្ទាល់របស់​រាជរដ្ឋា​ភិបាល​កម្ពុជាតម្លៃប្រមាណ ១៣លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា ស្ពានកោះប៉ែន គឺជាស្ពានឆ្លងទន្លេទី២ហើយដែលបានលេចចេញជារូបរាងនៅលើទឹកដីនៃខេត្តកំពង់ចាម បន្ទាប់ពីស្ពានគីហ្សូណា ខណៈដែលស្ពានឆ្លងទន្លេមួយទៀត គឺស្ពានស្ទឹងត្រង់-ក្រូចឆ្មារ កំពុងដំណើរការសាងសង់។ ស្ពានគីហ្សូណា និងស្ពានស្ទឹងត្រង់-ក្រូចឆ្មារ គឺជាស្ពានដែលសាងសង់ឡើងដោយបរទេស  និងប្រើប្រាស់ថវិកាជំនួយ និងកម្ចីរបស់បរទេស ដោយឡែកស្ពានកោះប៉ែន ត្រូវបានសាងសង់ឡើងដោយថវិការបស់រាជរដ្ឋាភិបាល ហើយក៏សាងសង់ឡើងដោយដៃកូនខ្មែរផងដែរ៕

 

ចែករំលែក

បញ្ចេញយោបល់