បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត នឹងកើតឡើងនៅថ្ងៃទី២០-២២ ខែមីនា ខាងមុខនេះ

41

នៅឆ្នាំនេះ បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តកម្ពុជា នឹងកើតឡើងនៅថ្ងៃ២០-២២ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ នៅចន្លោះពីម៉ោង៥-៧ព្រឹក។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ។

យោងតាមសេចក្តីជូនដំណឹង បានឱ្យដឹងទៀតថា ដើម្បីចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះ ក្រសួងទេសចរណ៍នឹងរៀបចំការប្រកួតប្រជែងថតរូបស៊ែលហ្វី (Angkor Selfie Photo Contest) លើកទីបី ក្រោមប្រធានបទ៖ «Selfie អង្គរអច្ឆរិយៈ» ដោយជ្រើសរើសរួបថតដែលមានអ្នកគាំទ្រច្រើនជាងគេពីលេខ១ ដល់លេខ៣ ដើម្បីទទួលលិខិតសរសើរចេញពីក្រសួងទេសចរណ៍ និងរង្វាន់លើកទឹកចិត្តលេខ១ ចំនួន១លានរៀល លេខ២ ចំនួន៨០ម៉ឺនរៀល និងលេខ៣ ចំនួន៥០ម៉ឺនរៀលផងដែរ៕

ចែករំលែក

បញ្ចេញយោបល់