គណៈកម្មការរៀបចំផ្សារលើធំថ្មីប្រជុំពិភាក្សាការងារសន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ បរិស្ថានជុំវិញផ្សារលើធំថ្មី

38

សៀមរាប៖ នៅរសៀលថ្ងៃអង្គារ ១២ រោច ខែ ផល្គុន ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៨ នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារគណៈកម្មការរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព បរិស្ថាន អនាម័យ នៅបរិវេណផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ បរិស្ថាននៅផ្សារលើធំថ្មី ក្រុងសៀមរាប តំណាងលោក ឃឹម ប៊ុន សុង អភិបាលខេត្តសៀមរាប។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរូមពី លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការ សមត្ថកិច្ចពាក់ព័ន្ធ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារ អ្នកម៉ៅការភាស៊ីនៅផ្សារលើធំថ្មី ដើម្បីពិភាក្សាការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ឱ្យមានរបៀបរៀបរយ ក្នុងការលើកកម្ពស់សោភ័ណភាពនៅផ្សារលើធំថ្មីបន្ថែមទៀត។

ជាមួយគ្នានេះ ចំពោះអនាម័យបរិស្ថាន លោកអភិបាលរងខេត្ត បានសំណូមពរដល់ប្រធានគណៈកម្មការគ្រប់គ្រងផ្សារ អ្នកម៉ៅការភាស៊ីផ្សារត្រូវណែនាំដល់អាជីវករទាំងស់ធ្វើការវេចខ្ចប់ និងទុកដាក់ឱ្យបានសមរម្យដើម្បីងាយស្រួលដល់ការប្រមូល៕

ចែករំលែក

បញ្ចេញយោបល់