វិទ្យាស្ថាន​ ពលរដ្ឋ​វិទ្យា៖​ ក្បត់ជាតិទាំងឳពុកទាំងកូន ដោយគ្មានវប្បដិសារី

67

នៅថ្ងៃ​ទី១១​ ខែមីនា​ ឆ្នាំ​២០១៨​នេ​ះ​ វិទ្យាស្ថាន​ ពលរដ្ឋ​វិទ្យា​ បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា​ ក្បត់ជាតិទាំងឳពុកទាំងកូន ដោយគ្មានវប្បដិសារី​ ដែលមានខ្ល​ឹមសារទាំងស្រុងដូចតទៅ៖
អំពើក្បត់ជាតិ ធ្វើជាខ្ញុំបម្រើឲ្យនយោបាយបរទេសអាច “តពូជ” ដោយកូនដើរតាម គន្លងរបស់ឳពុក ក្នុងទម្រង់២ ខុសគ្នានៃពេលវេលា ៖
១-ករណីលោក សម សារី និងលោក សម រង្ស៊ី គឺប្រព្រឹត្តទៅមិនព្រមគ្នាក្នុងពេលតែមួយ ព្រោះឳពុកក្បត់ជាតិក្នុង រជ្ជកាលសម្តេចព្រះនរោត្តម សីហនុ បន្ទាប់មកទើបកូនដើរគន្លងបន្តវេនពីឳពុក ក្បត់ជាតិក្នុងរជ្ជកាលសម្តេចតេជោសែន បច្ចុប្បន្ន។
២-ឯករណីលោក កឹម សុខា និងកូនស្រីរបស់គាត់ គឺ ក្បត់ជាតិ ព្រមគ្នាក្នុងរជ្ជកាលតែមួយ។
ទោះជាយ៉ាងណា ក៏ជនក្បត់ជាតិបម្រើបរទេសទាំងពីរទម្រង់នេះ គ្មានវប្បដិសារីទេ។ ជាក់ស្តែងខណៈដែលឳពុកកំពុងជាប់គុក កូនស្រី លោក កឹម សុខា រិតតែប្រព្រឹត្តអំពើក្បត់កាន់តែខ្លាំងឡើងឲ្យបរទេសផ្តាច់ជំនួយ និងព្យួរអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ។ រីឯទណ្ឌិត សម រង្ស៊ី ដាក់ខ្លួនជាខ្ញុំកញ្ជះនយោបាយបរទេស និងកាន់តែធ្ងន់ធ្ងរនោះ គឺហ៊ានចុះហត្ថលេខាព្រមព្រៀងជាមួយ “ចលនាយួនសេរី” គាំទ្រដោយអាមេរិក។
អំពើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី គឺបំផ្លាញជាតិ ដ៏គ្រោះថ្នាក់បំផុត។ ជនក្បត់ជាតិរូបនេះ មិនទាន់មាន អំណាចផង ហ៊ានចុះហត្ថលេខាសន្យាផ្តល់ខេត្ត៤របស់កម្ពុជា ឲ្យទៅក្រុមប្រជាពលរដ្ឋវៀតណាម អំបូរម៉ុងតាញ៉ាធ្វើជាតំបន់ស្វ័យភាព។ នេះជាទង្វើរំលោភរដ្ឋធម្មនុញ្ញកម្ពុជាយ៉ាងធ្ងន់ធ្ងរ ៖
១) បំពានទម្រង់នៃរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋដែលកម្ពុជា ជា “រដ្ឋទោល” មិនអាចបំបែកបាន ចែងក្នុងមាត្រា ៣
២) បំពានរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលដែនដីដូចមានចែងក្នុងមាត្រា១៤៥ និង១៤៦ ដែលប្រព័ន្ធគ្រប់គ្រងបែបប្រជាធិបតេយ្យ និងវិមជ្ឈកានៅកម្ពុជា អនុលោមតាមរដ្ឋធម្មនុញ គឺការបែងចែកអំណាចទៅឃុំ-សង្កាត់ ដោយគ្មានតំបន់ស្វ័យភាពទេ
៣) បំពានលើគុណតម្លៃរដ្ឋធម្មនុញនៃគោលនយោបាយអព្យាក្រឹត្យអចិន្ត្រៃយ៍ ចែងក្នុងរដ្ឋធម្មនុញ្ញ មាត្រា៥៣ វាក្យខ័ណ្ឌ១ និង
៤) បំពានលើគុណតម្លៃរដ្ឋធម្មនុញ្ញនៃគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ ចែងក្នុងរដ្ឋធម្មនុញ្ញ មាត្រា៥៣ វាក្យខ័ណ្ឌ២។
ក្នុងលក្ខណៈសម្បត្តិជារដ្ឋឯករាជ្យអធិបតេយ្យ គឺអំពើក្បត់ជាតិទាំងអស់នេះ មិនអាចរួចផុតពីចំណាត់ការយុត្តាធិការរបស់កម្ពុជាបានឡើយ៕

ចែករំលែក

បញ្ចេញយោបល់