កិច្ចសម្ភាសន៍ពិសេស ! ប្រជាពលរដ្ឋនិងមេឃុំ អះអាងច្បាស់ហើយថា មិនមានអ្នកស្លាប់ទេ ក្នុងហេតុការណ៍ប៉ះទង្គិចនៅស្រុកស្នួល ខេត្តក្រចេះ ហើយអ្វីដែលគាត់និយាយប្រាប់វិទ្យុអាស៊ីសេរី និងកាសែតភ្នំពេញប៉ុស្តិ៍ គឺដោយសារគាត់ភ័យពេក និងលឺគេថាតែប៉ុណ្ណោះ (Video inside)

48

(Fresh News)៖ ថ្លែងបំភ្លឺច្បាស់ៗ​ចេញពីខេ​ត្តក្រចេះ ទីដែល​មានហេតុការណ៍ប៉ះទង្គិច​គ្នារវាង​ប្រជាពលរដ្ឋ និងកម្លាំងស​មត្ថកិច្ច ជុំវិញ​ការតវ៉ារឿង​វិវាទ​ដីធ្លី​នៅក្នុង​ស្រុកស្នួល ខេត្តក្រចេះ, អ្នកស្រី ទិន ភ័ក្រ្ត ប្រជាពលរដ្ឋ​ដែលស្ថិ​តនៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នានោះបានអះអាងច្បាស់ៗប្រាប់​បណ្តាញព័ត៌មាន Fresh News នៅក្នុងកិ​ច្ចសម្ភាសន៍នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨​នេះថា នៅក្នុងហេតុការណ៍ប៉ះទ​ង្គិចគ្នារវាងប្រជាពលរដ្ឋ និងសមត្ថកិច្ចកាល​ពីម្សិលមិញ «មិនមានម​នុស្សស្លាប់នោះទេ» ហើយអ្វីដែល​អ្នកស្រីនិយាយប្រាប់ វិទ្យុអាស៊ីសេរីកាលពី​ម្សិលមិញថា «មានអ្នកស្លាប់នោះ គឺអ្នកស្រីសុំទោសសា​ធារណជន និងទទួលស្គាល់កំហុសរបស់ខ្លួន គឺមិនមាន​មនុស្ស​ស្លាប់ទេ មានតែអ្នករបួ​ស២នាក់ប្រុសម្នាក់ ស្រីម្នាក់, អ្នកស្រីថ្លែងថា ដោយសារ​រូបគាត់​ភ័យពេក គាត់​ចេះតែនិយាយឲ្យតែរួចខ្លួនទៅ ព្រោះមិនដឹងថា​កាសែត​ខាង​ណានោះទេ ចំណែកព័ត៌មានថា មានអ្នកស្លាប់៦នោះ គឺគាត់លឺគេ​ថាតែប៉ុណ្ណោះ»

ក្រុមការងារបណ្តាញព័ត៌មាន Fresh News បានធ្វើដំណើរពី​រាជធានីភ្នំពេញ ទៅខេត្តក្រចេះ ដើម្បីធ្វើកិច្ចសម្ភាសន៍ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ក៏ដូចជាមេឃុំ២ធ្នូ ដើម្បីស្វែងការពិត នៃព័ត៌មានថា មានករណីមនុស្សស្លាប់ ឬយ៉ាងណា ? ចម្លើយពីប្រជាពលរដ្ឋ និងមេឃុំបានបញ្ជាក់យ៉ាងច្បាស់ថា មិនមានអ្នកស្លាប់នោះទេ មានតែអ្នករបួស២នាក់។ ខុសពីការផ្សាយរបស់ វិទ្យុអាស៊ីសេរី និងកាសែតភ្នំពេញប៉ុស្តិ៍។​ លោក ប៉ឹង វិន មេឃុំ២ធ្នូ បានអះអាងច្បាស់ៗថា ឥឡូវដឹងច្បាស់ហើយមិនមានអ្នកស្លាប់ទេ និងគ្មានការធ្វើបុណ្យសពអ្នកណានោះទេ។

ជុំវិញព័ត៌មានដ៏រសើបនេះ មហាជនយ៉ាង​ច្រើនលើក​ឡើងថា ទណ្ឌិត សម រង្ស៊ី អតីតប្រធាន​ CNR កំពុងផ្សាយព័ត៌​មាន​នៅលើ Facebook ញុះញង់ដល់ប្រជាពលរដ្ឋ បំប៉ោងស្ថានការណ៍ ដើម្បីបង្កភាព​វឹកវ​រដល់ស្ថេរភាពនយោបាយ​នៅកម្ពុជា លើករណីថា មានមនុស្សស្លាប់​នៅក្នុងកា​រប៉ះទង្គិចគ្នានៅស្រុកស្នួល ខេត្តក្រចេះ ប៉ុន្តែតាមការពិតអ្វីត្រូវបានលាតត្រដាងច្បាស់ហើយថា មិនមានអ្នកណាស្លាប់​ដូចការផ្សាយរបស់ទណ្ឌិត សម រង្ស៊ី នោះទេ។

ចែករំលែក

បញ្ចេញយោបល់