ស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី និងប្រទេសចិន បានជួយអន្តរាគមន៍ឱ្យពលករ-ពលការិនីខ្មែរចំនួន ៦នាក់ ដែលរងគ្រោះដោយសារការចាញ់បោកមេខ្យល់ទៅធ្វើការដោយខុសច្បាប់នៅប្រទេសទាំង២នោះ វិលមកកាន់ប្រទេសកម្ពុជាវិញហើយ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានឱ្យដឹងថាពលករ-ពលការិនីខ្មែរទាំង៦នាក់ បានវិលមកដល់ប្រទេសកំណើតវិញអស់ហើយ គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨។
សូមអានសេចក្តីប្រកាសព័ត៌មានដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖