ជំនឿ១៨រឿងដែលមិនមែនជាការពិត

ថ្ងៃព្រហស្បតិ៍ ទី ១ កុម្ភៈ ២០១៨​
178
ជាមួយនឹងបច្ចេកវិទ្យាសព្វថ្ងៃ ការផ្សព្វផ្សាយព័ត៌មានមានភាពទូលំទូលាយ ដែលពេលខ្លះអាចនឹងធ្វើឱ្យយើងជឿជាក់ទៅលើរឿងខ្លះដែលមិនមែនជាការពិតឡើយ។ អត្ថបទនេះនឹងបង្ហាញអំពីរឿងមួយចំនួនដែលគ្រប់គ្នាធ្លាប់តែគិតថាវាជាការពិត ខណៈដែលរឿងទាំងនេះជារឿងមិនពិតទាល់តែសោះ។

១៨. មួករបស់ពួកឈ្មួញ និងចោរសមុទ្រ

មិនមានភស្តុតាងប្រវត្តសាស្ត្រណាមួយបង្ហាញអំពីទ្រឹស្តីនេះទេ។ ស្នែងដែលមាននៅលើមួករបស់ពួកឈ្មួញ ឬចោរសមុទ្រដែលបានលេចឡើងក្នុងសតវត្សទី១៩ នោះគ្រាន់តែបង្កើតឡើងដោយការគូររបស់វិចិត្រករតែប៉ុណ្ណោះ។

១៧. ញ៉ាំពេលយប់ធ្វើឱ្យឡើងកាឡូរីច្រើន

ការបរិភោគអាហារក្នុងម៉ោងណាក៏ដូចជាម៉ោងណាដែរ ហើយវាអាស្រ័យទៅលើចំនួនរបស់កាឡូរីក្នុងអាហារនោះតែប៉ុណ្ណោះ។

១៦. ការផ្លាស់ប្តូររដូវកើតឡើងព្រោះតែផែនដីខិតទៅជិតព្រះអាទិត្យនារដូវក្តៅ និងស្ថិតនៅឆ្ងាយពីព្រះអាទិត្យក្នុងរដូវត្រជាក់

ការផ្លាស់ប្តូររដូវកើតឡើងដោយសារតែការវិលបស់អក្សផែនដី និងការវិលជំវិញព្រះអាទិត្យតែប៉ុណ្ណោះ។ បើសិនជាអក្សរបស់ផែនដីមិនវិលនោះទេ នោះចំនួនម៉ោងសម្រាប់ពេលថ្ងៃ និងពេលយប់គឺដូចគ្នានៅទូទាំងពិភពលោក ហើយនៅពេលថ្ងៃ ព្រះអាទិត្យនឹងរះនៅរយៈកំពស់ស្មើគ្នាពេលមួយឆ្នាំ។

១៥. Black Holes គឺជាបំពង់ដែលស្រូបយកគ្រប់យ៉ាង

Black Hole ពិតប្រាកដមានរាងដូចបាល់ ហើយមិនមានរន្ធនៅក្នុងនោះដែលអាចស្រូបយកអ្វីគ្រប់យ៉ាងចូលនោះទេ។ វាគ្រាន់តែជាវត្ថុមួយដែលមានកំលាំទំនាញខ្លាំង ហើយទាញយកអ្វីដែលនៅជិតវាតែប៉ុណ្ណោះ។

១៤. រូបភាពនៃការចង់ចាំពិតជាមាន

មិនមានភស្តុតាងជាលក្ខណៈវិទ្យាសាស្ត្រអំពីការចង់ចាំជារូបភាពនោះទេ។ ការចង់ចាំដ៏អស្ចារ្យនេះគឺជាលទ្ធផលនៃការប្រើប្រាស់បច្ចេកទេសដែលអាចជំនួយដល់ការចង់ចាំ ដើម្បីបន្ថែមទៅលើសមត្ថភាពដែលមានពីកំណើតតែប៉ុណ្ណោះ។

១៣. បន្លែឆៅល្អជាងបន្លែឆ្អិន

អាចនិយាយបានថាវាមិនពិតសម្រាប់បន្លែទាំងអស់នោះទេ។ បន្លែដែលល្អនៅពេលចម្អិនមានដូចជា ការ៉ុត ប៉េងប៉ោះ ដំឡុង ស្ពៃខៀវ និងខ្ទឹមក្រហម។ សារធាតុរ៉ែដែលមាននៅក្នុងបន្លែដែលចម្អិននោះអាចទទួលបានប្រសើរជាងធម្មតា ៦ ទៅ ៧ដងជាងបន្លែឆៅ ប៉ុន្តែវីតាមីនខ្លះក៏បានបាត់បង់ដោយសារតែកំដៅនោះដែរ។

១២. ធ្មេញសជាធ្មេញដែលមានសុខភាពល្អ

វេជ្ជបណ្ឌិតជំនាញខាងធ្មេញបានបញ្ជាក់ថា មិនអាចមានធ្មេញដែលស និងមានសុខភាពល្អពីធម្មជាតិនោះទេ។ ធ្មេញដែលមានពណ៌សជាសញ្ញានៃជំងឺ ដែលបញ្ជាក់ថាអ្នកកំពុងតែខ្វះជាតិកាលស្យូមនៅក្នុងរាងកាយហើយ។

១១. បើសិនអ្នកប៉ះគឺង្កក់ នោះនឹងមានឡើងដុំសាច់

ដុំសាច់តូចដែលកើតឡើងលើខ្លួនមនុស្សបណ្តាលមកពីមេរោគដែលអាចប៉ះពាល់សម្រាប់មនុស្សនោះទេ មិនអាចឆ្លងមកពីសត្វបាននោះទេ។

១០. ផែនដីមានរាងមូល

ផែនដីរបស់់យើងតែងតែផ្លាស់ប្តូររូបរាងជាប្រចាំ។ វាកើតឡើងដោយសារតែការផ្លាស់ប្តូររូបរាងនៃទ្វីបតែប៉ុណ្ណោះ។ ប៉ុន្តែល្បឿននៃការផ្លាស់ប្តូរមានល្បឿនយឺតមែនទែន ប្រហែលជា ៥សង់ទីម៉ែត្រក្នុងមួយឆ្នាំតែប៉ុណ្ណោះ តែវានៅតែអាចធ្វើឱ្យប៉ះពាល់ដល់រូបរាងរបស់ផែនដីរបស់យើង ដែលជាហេតុធ្វើឱ្យវាមិនមានរូបរាងមូលនោះទេ វាមានរាងដូចជាផ្លៃសារី ឬប៉េងប៉ោងច្រើនជាង។

៩. មនុស្សនឹងផ្ទុះនៅក្នុងអាវកាស

មនុស្សអាចរស់បានក្នុងរយៈពេលខ្លី នៅពេលដែលមនុស្សដកដង្ហើមអស់ពីសួត ប៉ុន្តែនៅពេលដែលគ្មានអុកស៊ីសែន មនុស្សនឹងសន្លប់ ហើយនឹងស្លាប់ភ្លាមៗ។

៨. ឡេការពារកំដីថ្ងៃអាចការពារជំងឺមហារីកស្បែក

ថ្វីត្បិតតែឡេការពារកំដៅថ្ងៃគឺជាគំនិតល្អ ប៉ុន្តែវាមិនអាចបន្ថយហានិភ័យនៃការកើតមហារីកស្បែកនោះទេ ហើយបើសិនជាអ្នករើសយកចំឡេការពារកំដៅថ្ងៃដែលមិនមានគុណភាពល្អទៀត នោះវានឹងធ្វើប៉ះពាល់ដ៏ស្បែកកាន់តែខ្លាំង។ បើទោះជាអ្នកព្យាយាមលាបឡេយ៉ាងណាក៏ដោយក៏ក្រែមនោះមិនអាចការពារស្បែកនេះបាន១០០ភាគរយនោះទេ។

៧. អាហារនៅក្នុង Microwave អាចបាត់បង់ជីវជាតិ

ដំណើរការនៃការចម្អិនម្ហូបសុទ្ធតែធ្វើឱ្យបាត់បង់ជីវជាតិទាំងអស់។ ម៉ាស៊ីន Microwave គ្រាន់តែអាចកំដៅអាហារ ដែលជាផ្នែកមួយដែលធ្វើឱ្យបាត់បង់ជីវជាតិនៃអាហារតែប៉ុណ្ណោះ។

៦. ការដែលអាចមូលអណ្តាតបានជាតំណរពូជ

ការសិក្សាកាលពីជាកន្លះសតវត្សមុនបានបញ្ជាក់ថា វាមិនមែនជារឿងតំណរពូជនោះទេ។ ក្នុងកំឡុងពេលធ្វើការស្រាវជ្រាវ គេបានរកឃើញថា ៥៤ភាគរយនៃក្មេងអាយុពី ៦ ទៅ៧ឆ្នាំ និង៧៦ភាគរយនៃក្មេងដែលមានអាយុ១២ឆ្នាំសុទ្ធតែអាចធ្វើរឿងនេះបានទាំងអស់។

៥. ស្លែភាគច្រើនដុះនៅខាងជើងនៃដើមឈើ

វាមិនមែនជាការពិតនោះទេ។ នៅតំបន់ភាគខាងជើង ស្លែភាគច្រើនមាននៅខាងជើងនៃដើមឈើ ព្រោះតែពន្លឺព្រះអាទិត្យមិនអាចជះដល់កន្លែងនោះបានទេ ហើយក៏ដោយសារតែបរិស្ថាននៃតំបន់នោះមានភាពសំណើមផងដែរ។

៤. ការកោរធ្វើឱ្យរោមកាន់តែក្រាស់

មនុស្សជាច្រើនជឿថាការការរោមធ្វើឱ្យវាដុះមកកាន់តែក្រាស់ ប៉ុន្តែតាមពិតវាគ្រាន់តែជាលក្ខណៈរបស់សែនតែប៉ុណ្ណោះមិនពាក់ព័ន្ធដល់ការកោរនោះទេ។ ម្យ៉ាងទៀតរោមដុះចេញពីគល់ មិនមែនពីខាងចុងនោះទេ ដូចនេះការកោររោមនៅខាងចុងមិនប៉ះពាល់ដល់ល្បឿននៃការដុះនោះទេ។

៣. ងោកក្បាលទៅក្រោយធ្វើឱ្យឈប់ឈាមច្រមុះ

តាមពិតទៅវាមិនពិតនោះទេ។ បើសិនជាមនុស្សព្យាយាមគេងដើម្បីឱ្យបញ្ឈប់ការឈាមច្រមុះ នោះឈាមនឹងហូរចូលទៅក្នុងបំពង់ករ ហើយធ្វើឱ្យក្អក។ ដើម្បីបញ្ឈប់ការឈាមច្រមុះគឺត្រូវតែឱនទៅមុខ និងការយកក្រណាត់ត្រជាក់ជាមួយនឹងដុំទឹកកដើម្បីធ្វើឈាមឈប់ហូរ។

២. ញ៉ាំសូកូឡាធ្វើឱ្យឡើងមុន

អ្នកវិទ្យាសាស្ត្រធ្លាប់បានពីសោធន៍ដោយឱ្យមនុស្សញ៉ាំសូកូឡាជាច្រើនបន្ទះក្នុងរៈពេលមួយខែ ប៉ុន្តែពួកគេរកឃើញថាការញ៉ាំសូកូឡាមិនពាក់ព័ន្ធជាមួយមុននោះទេ។

១. ផលិតផលទឹកដោះគោធ្វើឱ្យឆ្អឹងរឹងមាំ

ការសិក្សាកាលពីពេលថ្មីៗនេះបានបញ្ជាក់ឱ្យដឹងថា ចំនួនទឹកដោះគោដែលផឹករាល់ថ្ងៃមិនបានផ្តល់អត្ថប្រយោជន៍ដល់ឆ្អឺងប៉ុន្មាននោះទេ។ សព្វថ្ងៃ មានអត្ថបទកាន់តែច្រើនឡើងៗដែលបង្ហាញថាទឹកដោះគោអាចធ្វើឱ្យមានហានិភ័យនៃការពុកឆ្អឹង។

ប្រភព៖ Bright Side

ចែករំលែក

បញ្ចេញយោបល់