លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ អញ្ជើញ​សំណេះសំណាល​ និងពិសារបាយ​ជាមួយ​បងប្អូន​ធាក់ស៊ីក្លូ​នៅកោះពេជ្រ​

62

នៅថ្ងៃសៅរ៍ ១២រោជ ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអញ្ជើញទស្សនាពិព័រណ៍យោធា និងកីឡាកងទ័ពរួច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងពិសារអាហារជាមួយបងប្អូនអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន៣០៨នាក់ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ ស៊ីក្លូ គឺជាអត្តសញ្ញាណមួយរបស់ជាតិយើងដែរ ដែលយើងត្រូវនាំគ្នាថែរក្សាកុំអោយបាត់បង់។

នៅក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្រ្តី បានប្រកាសបើកជាផ្លូវការនូវ “សមាគមមូលនិធិត្រីចក្រយាន (មូលនិធិស៊ីក្លូ)។ មូលនិធិនេះ គឺចាប់ផ្តើមពីថវិកាសប្បុរសជន ៥០០លានរៀល ដែលបានទទួលពីសប្បុរសជននានា និងពាណិជ្ជករនៅក្នុងប្រទេស។ បងប្អូនអ្នកធាក់ស៊ីក្លូ គឺអាចដាក់ពាក្យសុំចូលជាសមាជិកសមាគបាន ដោយមិនតម្រូវអោយបង់ប្រាក់សមាជិកឡើយ។ សមាជិកទាំងអស់នឹងទទួលបាននូវផលប្រយោជន៍មួយចំនួនដូចជា៖
១)ប្រាក់ជួលស៊ីក្លូប្រចាំថ្ងៃ ២,០០០៛
២) ប្រាក់អាហារ ៥,000៛
៣) សេវាថែទាំសុខភាព និងព្យាបាលដោយឥតគិថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ដែលផ្តល់ដោយមូលនិធិសមធម៍។

ក្រៅពីផលប្រយោជន៍ខាងលើ គឺសមាគមនឹងពិចារណាក្នុងការផ្តល់ការឧបត្តម្ភបន្ថែមជូនបងប្អូនអ្នកធាក់ស៊ីក្លូ ដូចជាក្នុងរដូវបុណ្យទាន (ចូលឆ្នាំ និងភ្ជុំបិណ្ឌ មរណៈភាព…ជាដើម)។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានជ្រើតាំងជា ប្រធានកិត្តិយសរបស់ “សមាគមមូលនិធិត្រីចក្រយាន (មូលនិធិស៊ីក្លូ)”។ នៅថ្ងៃនេះបងប្អូនសមាជិកអ្នកធាក់ស៊ីក្លូទាំង ៣០៨នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភ ៥៧ម៉ឺនរៀល (៥០,០០០០៛ ជាអំណោយពីលោកនាយករដ្ឋមន្ត្រី និងភរិយា និង ៧០,០០០៛ ប្រាក់ពីមូលនិធិ) ព្រមទាំង ភួយ, អាវរងារ, កន្សែង,ក្រមា អាវភ្លៀង មុង និងអង្រឹងជ្រលក់ថ្នាំការពារមូសផងដែរ។

មូលនិធិទាំងនេះ គឺដាក់នៅក្នុងកាត Wing ដែលបងប្អូនងាយស្រួលអាចបើកនៅ Wing នៅគ្រប់ទីកន្លែង។ នេះគឺជាយកចិត្តទុកដាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ដើម្បីអោយជីវិត និងជីវភាពរស់នៅរបស់លោកតា អុំ ពូ និងបងប្អូនអ្នកធាក់ស៊ីក្លូទូទាំងប្រទេសកាន់តែប្រសើរឡើង។ លោកនាយករដ្ឋមន្ត្រី ក៏បានស្នើអោយបងប្អូនអ្នកធាក់ស៊ីក្លូ គោរពច្បាប់ចរាចរណ៍ កុំប្រើប្រាស់គ្រឿងស្រវឹងដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។ សូមក្រុមហ៊ុនទេសចរណ៍ជួយទាក់ទាញភ្ញៀវទេសចរបរទេសអោយចូលរួមប្រើប្រាស់ស៊ីក្លូ។

ចូលរួមជិះស៊ីក្លូដើម្បីជួយលើកស្ទួយជីវភាពបងប្អូនអ្នកធាក់ស៊ីក្លូ។ ស៊ីក្លូ ក៏អាចកាត់បន្ថយការបំពុលបរិស្ថានក្នុងទីក្រុង។

បន្ថែមពីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអរគុណដល់សប្បុរជនទាំងអស់ ដែលបានឧបត្ថម្ភដល់មូលនិធិស៊ីក្លូ និងបន្តឧបត្ថម្ភប្រចាំឆ្នាំ។ មូលនិធិសរុបដែលទទួលបានជាបឋមគឺមាន ប្រាក់វិភាគទានសម្តេចតេជោ និងភរិយា ២៤០,០០០ដុល្លារ និងប្រាក់សប្បុរជនជាង ២០០,០០០ ដុល្លារថែមទៀត៕

ចែករំលែក

បញ្ចេញយោបល់