លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ ០៧មករា នៅស្រុកភ្នំស្រុក

39

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ជ័យជំនះ ៧ មករា ១៩៧៩ គឺពលរដ្ឋខ្មែរទូទាំងប្រទេសបានរស់រានមានជីវិតឡើងវិញ
ពីការកាប់សម្លាប់នៅក្នុងរបបវាលពិឃាតប៉ុលពត (១៩៧៥-១៩៧៩)។
ចងចាំ ៧ មករា គឺចងចាំថ្ងៃកំណើតទី ២ របស់យើងទាំងអស់គ្នា។ មាន៧ មករា ទើបកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍមកទល់សព្វថ្ងៃនេះ។

ជ័យជម្នះជាប្រវត្តិសាស្រ្ត នាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែលបានផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឲ្យប្រជាជាតិបានរស់ឡើងវិញ
ហើយ​បានស្ថិតស្ថេរគង់វង្ស និងរីកចំរើនរហូតមកដល់ថ្ងៃនេះ ទោះបីរយៈពេល៣៩ឆ្នាំបានកន្លងផុតទៅក្តី ក៏ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ នៅតែរស់រវើកជានិច្ច
ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រ​ប់​​​ៗរូប​ ក៏ដូចជាមនុស្សជាតិ ដែលស្នេហាសន្តិភាព សេរីភាព និងយុត្តិធម៌ ទាំងអស់នៅលើពិភពលោក​។

លោកបានថ្លែងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ ០៧ មករា (០៧ ០១ ១៩៧៩~០៧ ០១ ២០១៨ )
ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សនិសិ្សត និងនិវត្តជន៍ នៅសាលាស្រុកភ្នំស្រុក នាថ្ងៃសៅរ៍ ១២ ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ៕

ចែករំលែក

បញ្ចេញយោបល់