អភិបាលខេត្តតាកែវ ជំរុញឱ្យមានចលនាប្រឡង​ប្រណាំងភូមិ ឃុំ​ ដើម្បីឲ្យការ​បម្រើសេវាសាធារណៈ​ជូនប្រជាពលរដ្ឋ​ឱ្យកាន់តែល្អ​ប្រសើរ

14

តាកែវ៖ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយមេភូមិ ក្រុមប្រឹក្សាឃុំ ស្រុក គណៈអភិបាល និងមន្ត្រីរាជការចំនួន ៤៤០នាក់ ក្នុងស្រុកត្រាំកក់ នៅថ្ងៃសៅរ៍ ១២រោច ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃ១៣ ខែមករា ឆ្នាំ២០១៨នេះ លោក វណ្ណៈ អភិបាលខេត្តតាកែវ បានជម្រុញឱ្យមានចលនាប្រឡងប្រណាំងភូមិឃុំ ដើម្បីជម្រុញការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ប្រសិនបើភូមិ ឃុំណាបម្រើសេវាជូនប្រជាពលរដ្ឋបានល្អ និងទទួលបានការគាំទ្រច្រើនជាងគេនឹងទទួលបានរង្វាន់លើកទឹកចិត្តពីលោកអភិបាលផ្ទាល់។

ក្នុងឱកាសនោះដែរ លោកក៏បានថ្លែងអំណរគុណដល់មន្ត្រីរាជការទាំងអស់ ដែលបានខិតខំអនុវត្តនូវគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល និងមប្រើសេវាសាធារណៈបានយ៉ាងល្អជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនកន្លងមក។

លើសពីនោះ លោកអភិបាលខេត្តក៏បានជម្រុញដល់មន្ត្រីរាជការទាំងអស់ត្រូវខិតខំបន្ថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋ ដូចជាការផ្តល់សេវាសាធារណៈ យកចិត្តទុកដាក់ ដឹងសុខទុក្ខប្រជាពលរដ្ឋ ហើយត្រូវជួយអន្តាគមន៍ដោះស្រាយកង្វល់របស់ពួកគាត់ភ្លាមៗឲ្យទាន់ពេលវេលា និងត្រូវពង្រឹងបន្ថែមនូវការគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុង ក៏ដូចជាអកប្បកិរិយារបស់មន្ត្រីដើម្បីឱ្យសក្តិសមជាអ្នកបម្រើរាស្ត្រយ៉ាងពិតប្រាកដ៕

ចែករំលែក

បញ្ចេញយោបល់