លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ អញ្ជើញទស្សនា​ពិព័រណ៍យោធា​ និងការប្រកួត​កីឡាកងទ័ព​ឆ្នាំ២០១៨ ​នៅកោះពេជ្រ​

45

នៅថ្ងៃសៅរ៍ ១២រោជ ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញទស្សនាពិព័រណ៍យោធា និងការប្រកួតកីឡាកងទ័ព ដែលបានរៀចំឡើងនៅកោះពេជ្រ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះផងដែរ លោកនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញទស្សនាតាមស្តង់នីមួយៗ ដែលមានការរៀបចំតុបតែងជាសម្ភារៈយោធា ព្រៃសិប្បនិម្មិត គ្រឿងសព្វាវុធ ដូចជារថគ្រោះ រថពាសដែក និងអាវុធមួយចំនួនទៀត។

ពិព័ណ៍យោធា និងកីឡាកងទ័ព មានរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១២-១៤ ខែមករា ឆ្នាំ២០១៨ នៅមជ្ឃមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ ការបង្កើតពិធីនេះឡើង គឺក្នុងគោលបំណងទី ១)ដើម្បី អបអរខួបលើកទី៣៩ នៃថ្ងៃជ័យជម្នះ៧មករា ២) រំលឹកដល់គុណូបការៈដល់អតីតយុទ្ធជនកម្ពុជា ៣) គឺដើម្បីឲ្យមហាជន និងយុវជន បានស្វែងយល់អំពីកងទ័ពក្នុងការចូលរួមការពារជាតិ និងរក្សាសន្តិភាព និងទី៤) គឺដើម្បីបង្កើនទំនាក់ទំនងរឹងមាំល្អរវាងមហាជននិងកងទ័ព៕

ចែករំលែក

បញ្ចេញយោបល់