ក្រសួងមហាផ្ទៃ ចេញសេចក្ដីជូនដំណឹងស្ដីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់

15

នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រសួងហាផ្ទៃបានចេញលិខិតមួយច្បាប់ដោយជម្រាបមកអភិបាលនៃគណៈអភិបាលរាជធានីខេត្ត ស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់។

នៅក្នុងលិខិតដដែលនោះ បានបញ្ជាក់ថា ផ្អែកតាមមាត្រា១៧ និងមាត្រា១៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ បានតម្រូវឱ្យសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ដែលចូលកាន់មុខតំណែង ឬចាកចេញពីមុខតំណែងត្រូវមានកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិនិងបំណុលរបស់ខ្លួនស្របតាមច្បាប់កំណត់។

សូមអានលិខិតរបស់ក្រសួងមហាផ្ទៃខាងក្រោម៖

ចែករំលែក

បញ្ចេញយោបល់