(Photo) គ្រឿងអលង្ការ គ្រងលើមដិមា សម័យអង្គរដ៏មានតម្លៃមហាសាល បានវិលមកដល់ប្រទេសកម្ពុជាយើងវិញហើយ

21

ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានធ្វើសន្និសីទសារព័ត៌មានអំពីការមកដល់នៃគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់នាសម័យអង្គរក្រោយពីអវត្តមាននៅប្រទេសកម្ពុជាអស់រយៈពេលជាយូរមកហើយនោះ។
គ្រឿងអលង្ការទាំងនោះរូមមាន៖ ១-ម្កុដ១ ២-ក្បាច់ពាក់សៀតផ្កា លើត្រជៀក១គូ ៣-ទងត្រចៀក (ក្រវិល) 1គូ ៤-សុរង្ក ក(ខ្សែក) ៥-ស្នាប់ដៃ១គូ ៦-ខ្សែពាក់ឈៀង(ក្រវ៉ាត់ទ្រូង)១ និង៧ខ្សែចង្កេះ១

សូមរំលឹកថា គ្រឿងអលក្ការទាំងនេះត្រូវបានឈ្មួញលក់គ្រឿងអលង្ការ និងវត្ថុបូរាណនៅប្រទេសអង់គ្លេសសម្រេចប្រគល់ឲ្យកម្ពុជាវិញបន្ទាប់ពីរាជរដ្ឋាភិបាលធ្វើការទាមទាដើម្បីជាប្រយោជន៍សម្រាប់ការប្រមូលផ្តុំវត្ថុបូរាណនៅសារមន្ទីរជាតិភ្នំពេញនោះ

ចែករំលែក

បញ្ចេញយោបល់