ពិធីសម្ពោធដាក់អោយប្រើប្រាស់នូវអគារសិក្សា ១ខ្នង ៥បន្ទប់ នៅស្រុកក្រឡាញ់

22

ខេត្តសៀមរាប ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្រុកក្រឡាញ់បានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់ នូវអគារសិក្សា នៃសាលាបឋមសិក្សាស្លែង ស៊ីម៉ាមុរ៉ាសង្ឃឹម ស្ថិតនៅ ឃុំស្រណាល ស្រុកក្រឡាញ់ក្រោមអធិបតី របស់លោកឧកញ្ញា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប។

អគាសិក្សា ១ខ្នង ៥បន្ទប់នេះជាអំណោយរបស់លោកឧកញ្ញា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប ព្រមទាំងភរិយា និងលោក ស៊ីម៉ាមុរ៉ា យ៉ូស៊ីតាមី សប្បុរសជនជប៉ុន ព្រមទាំងមានការបរិច្ចាគដី សម្រាប់សាងសង់ ពីលោក ជួន ម៉ូវ និងលោកស្រីផងដែរ។

ការសាងសង់អគារសិក្សាបន្ថែមនេះគឺអោយសមស្របទៅតាមកំណើនសិស្សានុសិស្សដែលមានការកើន ឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។

ជាមួយនឹងការសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនេះ អាជ្ញាធរស្រុក និងលោក តំណាងរាស្ត្រ ក៏បានអំពាវនាវ ដល់សិស្សានុសិស្សជៀសអោយឆ្ងាយពីគ្រឿងញៀន ព្រោះថាគ្រឿងញៀនបំផ្លាញជីវិតអ្នក និងសង្គម៕

ចែករំលែក

បញ្ចេញយោបល់