វេទិកាការងារផ្សព្វផ្សាយស្តីពី “ឱកាសការងារ និងការជ្រើសរើសកម្លាំងពលកម្ម”

19

នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង សហការជាមួយ សសយក ខេត្ត អាជ្ញាធរស្រុកចន្រ្ទា បានរៀបចំវេទិកាការងារផ្សព្វផ្សាយស្តីពី “ឱកាសការងារ និងការជ្រើសរើសកម្លាំងពលកម្ម ជូនដល់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងបរិវេណវត្តព្រៃខ្លួត ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង ក្រោមអធិបតីភាព លោក ហេង សុខណាង អគ្គនាយករងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានក្រុមការងារ សសយក ចុះជួយខេត្តស្វាយរៀង ក្នុងនោះដែរក៏អញ្ជើញចូលរួមពីតំណាងរោងចក្រដេហាន អូតូខេមបូឌា ដោយសម្ភាសន៍ផ្ទាល់នៅនឹងកន្លែងជាមួយអ្នកស្វែងរកការងារធ្វើចំនួន ២៥០នាក់ ផងដែរ៕

ចែករំលែក

បញ្ចេញយោបល់