បបរដែលជួយប៉ូវកាលស្យូមដល់កូន

ថ្ងៃពុធ ទី ២៦ តុលា ២០១៦​
187

នៅពេលដែលកូន មានអាយុចាប់ពី ១០ ខែឡើងទៅ អ្នកអាចចម្អិនបបរមួយប្រភេទនេះ ឲ្យកូនញ៉ាំបាន ព្រោះវាសំបូរទៅដោយ សារធាតុចិញ្ចឹម។ តើមានគ្រឿងផ្សំ និងវិធីចម្អិនបែបណាខ្លះទៅ?

គ្រឿងផ្សំ

បបរសចំនួនមួយចាន ល្ពៅចំនួន ២០ ក្រាម តៅហ៊ូចំនួនមួយភាគបួន ការ៉ុតចំនួនមួយភាគបី។

របៀបចម្អិន

1. ដំបូង អ្នកត្រូវលាងតៅហ៊ូឲ្យស្អាត រួចយកតែមួយភាគបួនទេ

2. បន្ទាប់មកទៀត អ្នកអាចចិតសំបកការ៉ុតចេញ រួចលាងឲ្យស្អាត ចិតជាល្អិតៗ

3.  បន្ទាប់មកទៀត អ្នកអាចចិតសំបកល្ពៅចេញ រួចចិតជាដុំៗ

4. ក្រោយពេលដែលរៀបចំ គ្រឿងផ្សំហើយអស់រួច អ្នកអាចដាក់បបរក្នុងឆ្នាំងមួយ រួចដាំឲ្យពុះ ទើបប្តូរមកភ្លើងតូច ដាក់ការ៉ុត និងល្ពៅចូលទៅដាំ

5. ក្រោយពេលដែលល្ពៅ និងការ៉ុតប្រែជាទន់រួច អ្នកអាចដាក់តៅហ៊ូចូលទៅដាំ រួចកិនវាឲ្យម៉ត់

6.  រួចអ្នកដាំ រហូតដល់វារលួយអស់ ជាការស្រេច៕

ប្រភព ៖ pcbaby.com.cn

ov2ov1

បញ្ចេញយោបល់