ថ្ងៃនេះ iOS 10.3.3 ត្រូវបានដាក់ឱ្យប្រើជាផ្លូវការហើយ ពីក្រុមហ៊ុន Apple

ថ្ងៃព្រហស្បតិ៍ ទី ២០ កក្កដា ២០១៧​
113

កាលពីថ្ងៃទី 16 ឧសភា កន្លងទៅនេះ Apple បានបញ្ចេញកំណែទម្រង់ Update 10.3.2 នៅ​លើ​ផ្នែក Software ដើម្បី​ការពារ​នូវប្រព័ន្ធសុវត្ថិភាព​លើ​ប្រព័ន្ធ​ប្រតិបត្តិការរបស់ខ្លូន ពីក្រុម Hacker ក្នុងការ Jailbreak ថែម​ទៀត​ផង។ ហើយ​ថ្ងៃ​នេះដែរ Apple ក៏បានបញ្ចេញ​កំណែ​ទម្រង់ Update ជា​ផ្លូវ​ការ​ថ្មីមួយ​ទៀត​ហើយ​គឺ iOS 10.3.3 បើ​ទោះ​បី​ជា ក្រុមហ៊ុន Apple នេះ​បាន​​​បញ្ចេញ​កំណែ​ទម្រង់​សាក​ល្បង សម្រាប់អ្នក ប្រើប្រាស់ដល់ iOS 11 Beta 3 ក៏ដោយ។ កំណែ​ទម្រង់ Update iOS 10.3.3 បានបន្ថែម ភាពល្អប្រសើរជាមុនខ្លះៗ ពីលើ​កំណែ​ទម្រង់​ចាស់ សម្រាប់​អ្នក​ប្រើប្រាស់របស់ខ្លួន ទាំងអស់ដែលមិនទាន់ចង់តម្លើង (Update) ទៅកាន់ iOS 11 Beta 3 (ជំនាន់​សាក​ល្បង​ទី3) ។

កំណែទម្រង់ Update ថ្មី iOS 10.3.​3 បាន​បញ្ចូលមុខ​ងារដូចជា កម្មវិធី Find My AirPods ដែល​​មុខងារនេះអាចដឹងពីកន្លែងដែលកាស AirPods បានបាត់ ឬ ត្រូវគេលួច ហើយ​វាអាច​ជួយ​អោយអ្នកមានទំនុកចិត្តជាងមុនបានថែមទៀតផង មិនតែប៉ុណ្ណោះ កំណែទម្រង់នេះ បាន​បន្ថែម​នូវការផ្លាស់ប្តូរចលនានៃកម្មវិធីថ្មីៗ ជាមួយនឹង Widget ផងដែរ។ ដើម្បី​ទទួល​បាន​កំណែ​ទម្រង់ Update iOS 10.3.3 ដាក់​នៅ​ក្នុ​ង iPhone iPad និង iPod របស់​លោក​អ្នក​ដំបូង​សូម​ចូលទៅកាន់ Settings​>General>Software Update។ ហើយ​អ្នកក៏​អាច ធ្វើ​ការ​តម្លើង​កំណែ​​ទម្រង់នេះ តាមរយៈ iTunes ដោយ​គ្រាន់​តែ​ភ្ជាប់​ឧបករណ៍ iOS របស់អ្នកទៅនឹងកុំព្យូទ័រ ដែលដើរ​ដោយ Windows ឬ Mac របស់អ្នកដែលកំណែទម្រង់នេះមានទំហំ 84,6MB។

បើអ្នកមិនទាន់ចង់ធ្វើការតម្លើងនូវកំណែទម្រង់ Update iOS 10.3.3 នេះទេ អ្នក​អាច​រំលង​ចោល​ក៏បាន ប្រសិនជាអ្នកគិតថាវាមិនចាំបាច់ ឬ កំណែទម្រង់ចាស់នៅ​អាច​ប្រើ​បាន​ដូចគ្នា។ ហើយ​សម្រាប់អ្នកដែលកំពុងរងចាំកំណែទម្រង់ iOS 11 ចេញជាផ្លូវការនោះប្រហែល​ជាតែ​ត្រូវរង់ចាំរហូតដល់កំឡុងខែ កញ្ញា ដែល​អាចជាថ្ងៃ Apple បញ្ចេញទូរស័ព្ទ iPhone 7s, 7s Plus និង iPhone 8 ទៀតផង។

ប្រភព៖ Phone Arena

ចែករំលែក

បញ្ចេញយោបល់