វិធីធ្វើភ្លាសាច់គោ

ថ្ងៃពុធ ទី ១៩ តុលា ២០១៦​
579

គ្រឿងផ្សំ

សាច់គោយកសាច់ចំឡកអត់មានខ្លាញ់ ស្លឹកគ្រៃ សណ្ដែកដីលីងបុកឲ្យម៉ត់តិចៗ  ក្រូចឆ្មា ជីនាងវង ជីរណា

ម្ទេស អំបិល ទឹកត្រី ប៊ីចេង ស្ករស ខ្ទឹមស ម្ទេសប្លោក ៣ពណ៌(ខៀវ ក្រហម លឿង)ហាន់ស្ដើងៗសណ្ដែកគួរកាត់ប្រវែងសមល្មមនិងស្ពៃក្ដោបឈូសជាសរសៃរ។

វិធីធ្វើ

សាច់គោត្រូវហាន់ឲ្យស្ដើងៗរួចដាក់ច្របាច់ទឹកក្រូចឆ្មាចូលសមល្មម តាមបរិមាណ សាច់ រួចដាក់អំបិល ខ្ទឹមសសឹមធ្វើការច្របល់ច្របាច់វាបញ្ចូលគ្នារួចទុកទាល់តែសាច់សឆ្អិន។ក្រោយសាច់ឡើងសយកសាច់ពូតយកទឹកឲ្យអស់រួចយកសាច់ដាក់ផ្សេងទឹកផ្សេង។ក្នុងអំឡុងពេលចាំសាច់ យើងត្រូវរៀបចំបន្លែធ្វើ ដូចការ រៀបរាប់ខាងលើរួចធ្វើការត្រាំទឹកកកដើម្បីឲ្យបន្លែរស្រួយ។បន្ទាប់មកយកទឹកសាច់ដាក់ក្នុងកូនឆ្នាំងដាំឲ្យពុះរួចធ្វើការបន្ថែមគ្រឿងដូចជាស្ករសរ ប៊ីចេង ទឹកត្រីភ្លក់មើលហើយបន្ថែមតាមរសជាតិយើងចូលចិត្ត បិទ ភ្លើងទុកមួយឡែក។ ចុងក្រោយយកឆ្នាំងរៀងធំបន្តិចច្របល់សាច់ បន្លែរទឹកសាច់គោចូលគ្នាឲ្យសប់
ជាមួយនឹងស្លឹកគ្រៃជីភ្លក់មើលម្ដងទៀតថាល្មមឬនៅ(ព្រោះពេលដាក់បន្លែអាចសាប)រួចដួសដាក់ចានរោយម្ទេសនិងសណ្ដែកដីជាការស្រេច។

ចែករំលែក

បញ្ចេញយោបល់