ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីយ៍ ស្តេចយាងទៅគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត

ថ្ងៃអង្គារ ទី ១៨ តុលា ២០១៦​
102

នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី និងសម្ដេចព្រះមហាក្សត្រីយ៍ ព្រះវររាជមាតាជាតិខ្មែរ ស្ដេចយាងទៅគោរពព្រះវិញ្ញាណក្ខ័ន្ធព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត នៅស្ថានទូតថៃប្រចាំនៅកម្ពុជា។

ការយាងទៅគោរពព្រះវិញ្ញាណក្ខ័ន្ធព្រះមហាក្សត្រថៃនោះ ក៏មានព្រះវត្តមាន សម្ដេច ព្រះអង្គម្ចាស់ ព្រះអង្គក្សត្រីយ៍ នាម្មឺនសព្វមុខមន្ត្រី អមព្រះរាជដំណើរ ទៅស្ថានទូត នៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជាផងដែរ។

ការសោយព្រះទិវង្គត របស់ព្រះមហាក្សត្រថៃ គឺជាការបាត់បង់ដ៏ធំធេង របស់ប្រជាជន និងប្រទេសថៃ ក៏ដូចជាសម្រាប់មិត្តភក្ដិទាំងអស់លើពិភពលោក។

សូមរំលឹកថា ព្រះមហាក្សត្រប្រទេសថៃ ភូមិបុល អាឌុលយ៉ាដេត បានសោយទិវង្គត កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៨៩ព្រះវស្សា។ នាយរដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសឲ្យប្រជាពលរដ្ឋថៃស្លៀកពាក់ខ្មៅកាន់ទុក្ខរយៈពេល ១ឆ្នាំ៕

14572959_1079583668828192_7953379537800897818_n 14650739_1079583725494853_2536936493219513846_n 14666142_1079583595494866_8140779712123185591_n 14708340_1079583775494848_5497150923364504581_n 14708367_1079583808828178_4309566424396534869_n 14708373_1079583765494849_8283420501304833356_n

បញ្ចេញយោបល់