លោក ហ៊ុន សែន ផ្តល់ចំណងដៃជាអគារសិក្សាជាច្រើននៅក្នុងខេត្តបន្ទាយមានជ័យ

ថ្ងៃអង្គារ ទី ១៨ តុលា ២០១៦​
87

(បន្ទាយមានជ័យ)៖ ក្នុងដំណើរទស្សនកិច្ច ដើម្បីសំណេះសំណាលជាមួយមន្រ្តីរាជការ សាកសួរសុខទុក្ខប្រជាជាពលរដ្ឋ ក៏ដូចជាពិនិត្យមើលសមិទ្ធផលនានា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលានេះ សម្តេចបានទៅដល់ខេត្តបន្ទាយមានជ័យ ដោយពេញមួយព្រឹកនេះ សម្តេចតេជោ បានចូលពិនិត្យស្ថានភាពសាលារៀនចំនួន៦។

ក្នុងការចុះពិនិត្យស្ថានភាព សាលារៀនទាំង៦នោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវសាលារៀនចំនួន ៦ខ្នងស្មើនឹង១៣២បន្ទប់ និងផ្តល់ទីចាត់ការ៣ខ្នង ស្មើនឹង៩បន្ទប់ អគារស្នាក់នៅសម្រាប់គ្រូ ១ខ្នង ១០បន្ទប់ រួមទាំងឧបត្ថម្ភនូវការរៀបចំតារាងបាល់ទាត់ បាល់ទះ បាល់ទាត់ផងដែរ សរុបផ្តល់អគារទាំងអស់ចំនួន ១០ខ្នង ស្មើនឹង១៦១បន្ទប់។

សាលារៀនទាំង៦ ដែលទទួលបានការឧបត្ថម្ភអគារសិក្សាទាំងនោះរួមមាន៖

១-វិទ្យាល័យទឹកជោ ស្ថិតនៅក្នុងភូមិតាប៉ុន ឃុំទឹកជោ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ផ្តល់ជូនអគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង២៤បន្ទប់ ទីចាត់១ខ្នង មាន៣បន្ទប់ ចាក់ដីបំពេញទីធ្លា ធ្វើតារាងបាល់ទាត់ បាល់ទះ បាល់បោះ។

២-វិទ្យាល័យជប់វារី ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សម្តេចតេជោសម្រេចផ្តល់ជូន អគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង៣០បន្ទប់ ជួសជុលអាគារចាស់ៗ រៀបចំតារាងបាល់ទាត់ បាល់ទះ បាល់បោះ។

៣-សាលាបឋមសិក្សា ភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ផ្តល់ជូនអាគារសិក្សា១ខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ សាងសង់ទីចាត់ការ១ខ្នង មាន៣បន្ទប់ និងបង្កើតទៅជាអនុវិទ្យាល័យ។

៤-សាលាបឋមសិក្សាគោកលុន ស្ថិតក្នងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សម្តេចតេជោផ្តល់ជូន អាគារសិក្សា១ខ្នង ស្មើនឹង៦បន្ទប់ រៀបចំទីធ្លាសាលា។

៥-សាលាបឋមសិក្សា ហ៊ុន សែន ឈ្នួរមានជ័យ ស្ថិតក្នុងភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សម្តេចតេជោផ្តល់ជូន អាគារសិក្សា១ខ្នង កំពស់៣ជាន់ ស្មើនឹង៣០បន្ទប់ ទីចាត់ការ១ខ្នង ស្មើនឹង៣បន្ទប់ ផ្ទះគ្រូ១ខ្នង ២ជាន់ ស្មើនឹង១០បន្ទប់។

៦- វិទ្យាល័យ សេរីសោភ័ណ្ឌ ស្ថិតក្នុងក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ សម្តេចតេជោផ្តល់ជូន អាគារសិក្សា១ខ្នង៤ជាន់ ស្មើនឹង ៤០បន្ទប់ រាងអក្សរ L ដោយជាន់ក្រោមដាក់ផ្នែកមតេយ្យ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាកចេញពីរាជធានីភ្នំពេញ តាមរយៈយន្តហោះឆ្ពោះទៅកាន់ខេត្តសៀមរាប រួមបន្តដំណើរតាមរថយន្តពីខេត្តសៀមរាប ទៅខេត្តបន្ទាយមានជ័យ ដើម្បីបន្តចុះសាកសួរសុខទុក្ខប្រជាជាពលរដ្ឋ មន្ត្រីរាជការកម្លាំងប្រដាប់អាវុធ ក៏ដូចជាពិនិត្យមើលសមិទ្ធផលនានា៕

14572307_1217207428344320_6214398750140166641_n  14591594_592848650900237_3098303970516189252_n14568236_1240083132730434_4720607708806296329_n14572403_1240083669397047_7818156477815882311_n 14666174_1240083049397109_6671912088493777964_n 14666250_1240083126063768_9030965427468718850_n 14670708_1143851762358176_3816624191548968707_n 14680739_1143850839024935_391580999243265291_n 14681786_1143851345691551_6166771939554056656_n 14716336_1240083422730405_7150710246810669635_n 14718845_1143852355691450_503475003635140214_n 14721677_1240083549397059_8820611137637606492_n 14729178_592848840900218_6071105942069282234_n

បញ្ចេញយោបល់