លោក ហ៊ុន ម៉ានី អំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន និងអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះជំនន់ទឹកភ្លៀង

ថ្ងៃអង្គារ ទី ១៨ តុលា ២០១៦​
104

(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន និងអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ដែលបានកើតឡើង នៅក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជាទូទាំងប្រទេសកម្ពុជា។

ការអំពាវនាវ បែបនេះរបស់លោក ហ៊ុន ម៉ានី ត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ ខណៈដែលលោកអមដំណើរដោយ លោក វ៉ឺ សំណាង អភិបាលខេត្តកំពង់ស្ពឺ និងមន្ទីរពាក់ព័ន្ធ បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែង នៃទឹកជំនន់ដែលហូរកាត់ផ្លូវជាតិលេខ៣ និងទំនប់អូរស្វាយ ក្នងឃុំស្រង់ ស្រុកគងពិសី ដែលបានបាក់កាលពីល្ងាចម្សិលមិញ និងត្រួតពិនិត្យ ផលប៉ះពាល់ លើផ្លូវក្នុងភូមិសាស្រ្តនោះ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បាន អំពាវនាវ ដល់អាជ្ញាធរខេត្ត មន្ទីរជំនាញ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តតាមដាន ប្រកបដោយការយកចិត្តទុកដាក់ ចំពោះស្ថានភាពទឹកជំនន់ ដើម្បីរៀបចំវិធានការណ៍ ទប់ស្កាត់ទាន់ពេលវេលា ដោយត្រូវគិតគូរឱ្យបានខ្ពស់បំផុតចំពោះ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរបស់ពួកគាត់ លើសពីនោះ ក៏ត្រូវគិតគូរដល់វិធានការណ៍ចាំបាច់នានា នៅពេលដែលទឹកស្រកទៅវិញផងដែរ៕

fn-2016-10-17-08-31-14-0 fn-2016-10-17-08-31-14-1 fn-2016-10-17-08-31-15-2 fn-2016-10-17-08-31-15-3 fn-2016-10-17-08-31-15-4 fn-2016-10-17-08-31-15-5 fn-2016-10-17-08-31-15-8 fn-2016-10-17-08-31-15-10 fn-2016-10-17-08-31-15-12 fn-2016-10-17-08-31-16-13 fn-2016-10-17-08-31-16-15 fn-2016-10-17-08-31-16-16

ចែករំលែក

បញ្ចេញយោបល់