សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយសារលិខិតរំលែកទុក្ខការសោយទិវង្គតរបស់ព្រះមហាក្សត្រថៃ

ថ្ងៃអង្គារ ទី ១៨ តុលា ២០១៦​
101

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្វាយសារលិខិតរំលែកទុក្ខក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ចូលរួមសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការសោយទិវង្គតរបស់ព្រះបាទ ភូមិបុលអាឌុលយ៉ាដេត ព្រះមហាក្សត្រជាំទីគោរពស្រឡាញ់បំផុតនៃប្រទេសថៃ។

ការសោយទិវង្គតរបស់ព្រះអង្គគឺជាការបាត់បង់ដ៏ធំធេងរបស់ប្រជាជន និងប្រទេសថៃ ក៏ដូចជាសម្រាប់មិត្តភក្តិទាំងអស់នៅលើពិភពលោក។ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត បានលះបង់ព្រះកាយពលពេញមួយព្រះជន្មរបស់ព្រះអង្គដើម្បីឯកភាពជាតិ វិបុលភាព សុភមង្គលរបស់ប្រជាជនថៃ។

ស្ថិតក្នុងកាលៈទេសៈមរណទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅ និងការរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ដ៏ធំធេងនៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ក៏ដូចជាជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃ៕

fn-2016-10-17-18-26-13-0 fn-2016-10-17-18-26-13-1

ចែករំលែក

បញ្ចេញយោបល់