លោក​ ហ៊ុន សែន​ កំពុង​ចុះសួរ​សុខ​ទុក្ខប្រជា​ពលរដ្ឋ និង​សិស្សា​​នុសិស្ស នៅ​វិទ្យា​ល័យ​​ទឹក​​ជោ​ ស្ថិ​ត​នៅស្រុក​ព្រះនេ​ត្រព្រះ ខេត្ត​បន្ទាយ​មានជ័យ

ថ្ងៃអង្គារ ទី ១៨ តុលា ២០១៦​
75

ខណៈពេលដែលស្ថានភាពទឹកជំនន់ កំពុងជន់លិចបណ្តាខេត្តមួយចំនួន និងបានបង្កការរាំងស្ទះក្នុងការធ្វើដំណើរនៅបណ្តាផ្លូវជាតិសំខាន់ៗមួយចំនួននោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បាននឹងកំពុងតែចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមបណ្តាខេត្ត និងកំពុងតែធ្វើការត្រួតពិនិត្យនូវស្ថានភាពទឹកជំនន់នៅតាមបណ្តាខេត្តនានាផងដែរ។ ជាក់ស្តែងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ លោក ហ៊ុន សែន បាននឹងកំពុងតែ បានចុះទៅខេត្តបន្ទាយមានជ័យ ហើយបានដើរលុយទឹក ក្នុងវិទ្យាល័យទឹកជោ ស្ថិតនៅស្រុកព្រះនេត្រព្រះ ដើម្បីមើលស្ថានភាពទឹកលិចនៅសាលារៀននេះ។
ជាមួយគ្នានេះ ដំណើរចុះទៅតាមបណ្តាខេត្ត របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ដើម្បីជួបសំណេះសំណាលជាមួយមន្រ្តីរាជការ សាកសួរសុខទុក្ខប្រជាជាពលរដ្ឋ ក៏ដូចជាពិនិត្យមើលសមិទ្ធផលនានា នៅតាមបណ្តាខេត្តផងដែរ។
តាមវីដេអូ Live ផ្ទាល់ចេញពីទំព័រ Facebook ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបង្ហាញពីសកម្មភាពចុះផ្ទាល់ និងដើរលុយទឹកក្នុងនៅវិទ្យាល័យទឹកជោ ស្ថិតនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ គេសង្កេតឃើញមាន មន្ត្រីអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងជាពិសេសក្មួយៗសិស្សានុសិស្សជាច្រើនកុះករ បានមកទទួលស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកនាយករដ្ឋមន្ត្រី៕

fn-2016-10-18-08-50-03-3fn-2016-10-18-08-23-44-0fn-2016-10-18-08-23-45-3fn-2016-10-18-08-23-45-4

បញ្ចេញយោបល់