វិធី​ធម្មជាតិ​ល្អ​បំផុត​ដើម្បី​លុប​ស្លាកស្នាម និង​ផ្លែ​ស្បែក យ៉ាង​លឿន និង​មាន​ប្រសិទ្ធភាព​

ថ្ងៃអង្គារ ទី ១៨ តុលា ២០១៦​
307

បើទោះបីជាស្លាកស្នាម និងផ្លែស្បែក មិនមែនជាអ្វីដែលលោកអ្នកហៅថាជាបញ្ហាសុខភាពឬបញ្ហាវេជ្ជសាស្ត្រក៏ដោយ ក៏ប៉ុន្តែវានៅតែបង្កផលប៉ះពាល់ដល់រូបសម្រស់ជារួមរបស់យើង ដោយធ្វើឱ្យយើងមានអារម្មណ៍ខ្មាស់គេ និងពុំសូវស្រណុកចិត្តប៉ុន្មានទេពេលបង្ហាញឱ្យគេឃើញម្តងៗ។

មនុស្សមួយចំនួនបានជ្រើសរើសវិធីវះកាត់ ប៉ុន្តែវាមិនមែនចំណាយអស់លុយតិចនោះទេ ហើយអ្នកខ្លះក៏ញញើតមិនសូវហ៊ានទៅវះកាត់ដែរ។

សំណាងល្អ មានជម្រើសផ្សេងទៀតមានប្រសិទ្ធភាពក្នុងការកម្ចាត់ស្លាកស្នាម និងផ្លែស្បែកដូចគ្នា ប៉ុន្តែមានលក្ខណៈធម្មជាតិជាង និងអស់ថោកជាង។

ជម្រើសតាមបែបធម្មជាតិទាំងនេះអាចប្រើបានដោយសុវត្ថិភាព និងពុំមានផលប៉ះពាល់នោះទេ។

ប្រសិនបើលោកអ្នកមានស្លាកស្នាម ឬ ផ្លែស្បែក ដែលចង់កម្ចាត់ចេញ សូមព្យាយាមធ្វើតាមវិធីព្យាបាលដូចខាងក្រោម៖

ទាំងស្លាកស្នាម និងផ្លែស្បែកគឺគ្រាន់តែជាជាលិកាស្បែក ដែលដុះម្តងទៀតលើមុខរបួសដើម្បីការពារសាច់ និងស្បែករបស់លោកអ្នកពីការបំផ្លាញប៉ុណ្ណោះ។ ពេលដែលលោកអ្នកមានរបួស កូឡាជែនកាន់តែច្រើននឹងត្រូវបានផលិតចេញមកដើម្បីបង្កើតជាលិកា ដែលគ្របលើមុខរបួស។

១. ម្សៅមេនំប៉័ង
ម្សៅមេនំប៉័ងគឺជាដំណោះស្រាយដ៏ល្អបំផុតមួយ ដែលនឹងជួយជំរុញការផលិតកោសិកាស្បែកថ្មី ដើម្បីច្រឹបចេញនូវជាលិកាដែលលៀនចេញក្រៅស្បែក។

gnn_0001

ប្រសិនបើលោកអ្នកចង់ប្រើម្សៅមេនំប៉័ង លោកអ្នកគួរលាយម្សៅមេនំប៉័ង ១ ផ្នែក និង ទឹក ៣ ផ្នែក (ឧ. ម្សៅមេនំប៉័ង ១ ស្លាបព្រាបាយ និងទឹក ៣ ស្លាបព្រាបាយ) រួចកូរវាឱ្យចេញជាល្បាយក្រាស់ឃ្មឹគមួយ។ យកល្បាយនេះមកត្រដុសថ្នមៗលើតំបន់ស្បែកដែលមានបញ្ហាឱ្យបានច្រើន នាទី បន្ទាប់មកចាំដុសសម្អាតជាមួយទឹកក្តៅឧណ្ហៗ។ លោកអ្នកអាចធ្វើវាបានច្រើនដងតាមតែចិត្តចង់ រហូតទាល់តែលោកអ្នកទទួលបានលទ្ធផលពេញចិត្ត។

២. ទឹកក្រូចឆ្មា
ទឹកក្រូចឆ្មាត្រូវបានចាត់ទុកថាជាវិធីព្យាបាលជាសកល ដោយសារតែវាសម្បូរជាតិវីតាមីន C ខ្ពស់ ដែលផ្ទុកនូវជាតិអាស៊ីតធម្មជាតិសម្រាប់ព្យាបាលស្បែកលោកអ្នក ប៉ុន្តែវាក៏ជួយបន្ថយស្លាកស្នាម និងផ្លែស្បែកផងដែរ។ ទឹកក្រូចឆ្មាមានប្រសិទ្ធភាពបំផុតសម្រាប់ស្លាកស្នាម និងផ្លែស្បែកថ្មីៗ។

gnn_0002

ប្រសិនបើលោកអ្នកចង់ប្រើទឹកក្រូចឆ្មា លោកអ្នកគ្រាន់តែច្របាច់ក្រូចឆ្មា ១ ផ្លែ ហើយយកទឹកវាទៅលាបលើស្បែកដោយទ្រាប់ជាមួយសំឡីទន់។ ទុកចោលច្រើននាទី បន្ទាប់មកលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ។

៣. ទឹកខ្មេះប៉ោម
ទឹកខ្មេះប៉ោមល្អសម្រាប់បំបាត់រមាស់ស្បែកដែលមានស្លាកស្នាម និងកាត់បន្ថយទំហំរបស់ស្លាកស្នាម។ យកសំឡីជ្រលក់ទឹកខ្មេះប៉ោមបន្តិច រួចយកទៅបិតពីលើស្លាកស្នាមឱ្យបានច្រើននាទី ដើម្បីឱ្យវាស្រូបចូលស្លាកស្នាមនោះ។ លោកអ្នកអាចធ្វើតាមវិធីនេះឱ្យបានច្រើនដងក្នុងមួយថ្ងៃ និងធ្វើរហូតទាល់តែទទួលបានលទ្ធផលពេញចិត្ត។

gnn_0003

៤. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើគឺជាឱសថព្យាបាលដ៏ស័ក្តិសិទ្ធសម្រាប់បញ្ហា សុខភាពនិងសម្រស់។ ប្រទាលកន្ទុយក្រពើល្អសម្រាប់ស្បែក ព្រោះវាផ្តល់ជាតិសំណើមដល់ជាលិកាស្បែករបស់លោកអ្នក ទប់ស្កាត់ការឆ្លងមេរោគលើស្បែក និងរមាស់ ក៏ដូចជាកាត់បន្ថយការហើមនិងរលាកស្បែកផងដែរ។

gnn_0004

ប្រសិនបើលោកអ្នកចង់ប្រើប្រទាលកន្ទុយក្រពើ លោកអ្នកត្រូវតែកោសយកជែលទន់ៗរបស់វា។ បន្ទាប់មកយកសាច់ប្រទាលទៅកិនជាទឹក ហើយលាបលើស្បែកដែលមានស្លាកស្នាម និងផ្លែស្បែក។ បន្ទាប់មកទុកចោលឱ្យបានច្រើននាទី សឹមលាងសម្អាតជាមួយទឹក្តៅឧណ្ហៗ។ ធ្វើបែបនេះឱ្យបានច្រើនដងរហូតទាល់តែទទួលបានលទ្ធផលពេញចិត្ត៕

ចែករំលែក

បញ្ចេញយោបល់