វិធីធ្វើដំណាប់សំបកក្រូចថ្លុង

ថ្ងៃសៅរ៍ ទី ៤ មីនា ២០១៧​
410

ខាងក្រោមនេះជាគ្រឿងផ្សំ និង វិធីធ្វើ ៖

* គ្រឿងផ្សំ៖
– សំបកក្រូចថ្លុង
– ស្ករស
– ទឹកកំបារស ក្រូចឆ្មារ។
* វិធីធ្វើ៖
– សំបកក្រូចថ្លុង ចិតយកសំបកក្រៅចេញ យកតែសំបកស ឆ្លាក់ជាក្បាច់ទៅតាមការចេះ
– ត្រាំវាក្នុងទឹកកំបោរសថ្លារយៈពេល៣០នាទី ទើបស្រង់វាឱ្យសោះទឹករួចដាកត្រាំក្នុងទឹក​ក្រូចឆ្មារ៥​នាទី​ឱ្យ​ទន់ ។
– បន្ទាប់មកត្រាំនិងទឹកស្អាតកន្លះម៉ោងផ្លាស់ទឹកបីដងទើបពួតអោយស្រស់ទឹក
– ដាំទឹកស្ករសបរិមាណអាចលិចសំបកក្រូចបាន រំងាស់អោយឡើងជើងអង្ក្រងបន្តិច ដាក់សំបកក្រូច រំងាស់អោយស្ងួតដាច់ ទឹកទើបដាក់ចុះ។
នៅពេលវាត្រជាក់យើងអាដាក់វាក្នុងក្រឡ រក្សាទុកនៅកន្លែងមានអនាម័យ ស្ងួត និងត្រជាក់។
ប្រភព ៖ អ៊ាង សុផល្លែត

ចែករំលែក

បញ្ចេញយោបល់