គ្មានការជួសជុលដើម្បីបញ្ចេញក្នុងទីផ្សារសាជាថ្មីរបស់ Galaxy Note 7 នោះទេ!

ថ្ងៃព្រហស្បតិ៍ ទី ២៣ កុម្ភៈ ២០១៧​
105
ថ្មីៗនេះមានពាក្យចចាមរ៉ាមលើកឡើងអំពីការដាក់លក់ Galaxy Note 7 ដែលជួសជុលរួចនៅលើទីផ្សារឡើងវិញ ដើម្បីបំពេញតម្រូវការអ្នកគាំទ្រដែលចង់ប្រើប្រាស់នូវស្មាតហ្វូនម៉ូដែលនេះ ប៉ុន្តែព័ត៌មានត្រូវបានបដិសេដជាផ្លូវការហើយ មានន័យថាក្រុមហ៊ុន មិនមានគោលការណ៍ក្នុងការជួសជុលដើម្បីយកមកបញ្ចេញក្នុងទីផ្សារវិញនោះទេ។
យោងតាមសារពត៌មានកូរ៉េបានប្រកាសម៉ូឌែល Galaxy Note 7 ដែលជួសជុលហើយ និងចាប់ផ្តើមដាក់លក់ នៅពាក់កណ្តាលឆ្នាំនេះអំឡុងខែមិថុនាហើយអាចមានតែទីផ្សារឥណ្ឌានិងវៀតណាមប៉ុណ្ណោះ។ បន្ថែមទៀតថា ថាមពលថ្មរបស់ Galaxy Note 7 ក៏អាចថយចុះនៅសល់ត្រឹម 3000mAh ឬ 3200mAh ដែលតូចជាងថាមពលថ្មពី 3500mAh ។ តែថ្ងៃនេះយើងប្រាកដ 100% ហើយថាគ្មានទេ Note 7 ដែលត្រៀមចេញលក់ក្នុងទីផ្សារឥណ្ឌា វៀតណាមនិងប្រទេសមួយចំនួនផ្សេងទៀត ព្រោះប្រភពពត៌មានរបស់ Samsung ប្រចាំប្រទេសឥណ្ឌាប្រកាសរួច ជាស្រេចទៅហើយថាគ្មានគម្រោងនេះនោះទេ៕
 
ចែករំលែក

បញ្ចេញយោបល់