ទឹកម្នាស់ មានប្រសិទ្ធិភាព អស្ចារ្យ ក្នុងការព្យាបាលជំងឺក្អក

ថ្ងៃចន្ទ ទី ២០ កុម្ភៈ ២០១៧​
180

ម្នាស់មានសារធាតុវីតាមីន A វីតាមីន E វីតាមីន C វីតាមីន B ម៉ាញ៉េស្យូម កាល់ស្យូម ប៉ូតាស្យូម ស័ង្កសី និងផូស្វ័រ។ ផ្លែឈើនេះនឹងជួយធ្វើឲ្យមានសុខភាពសុខភាពល្អ និងជាឱសថដ៏មានប្រសិទ្ធិភាពក្នុងការព្យាបាលបញ្ហាប្រព័ន្ធរំលាយអាហារ និងពង្រឹងប្រព័ន្ធភាពស៊ាំ។

ទឹកដែលយកចេញពីផ្លែម្នាស់ត្រូវបានប្រើប្រាស់ទូទាំងពិភពលោក ដើម្បីធ្វើជាឱសថធម្មជាតិក្នុងការព្យាបាលជំងឺដូចជារលាកសួតជាដើម។ វាក៏ជួយសម្រួលបញ្ហាក្អក បំបាត់ស្លេស្ម និងព្យាបាលបញ្ហាឈឺបំពង់កជាដើម។

គ្រៀងផ្សំដែលអ្នកត្រូវការ៖

– ទឹកឃ្មុំមួយស្លាបព្រា
– ទឹកម្នាស់ 150 មីលីលីត្រ
– ខ្ញី មួយដុំ
– ទឹកក្រូចឆ្មាកន្លះពែង
– ម្ទេសម៉ត់កន្លះស្លាបព្រា

របៀបប្រើ៖ លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នា និងផឹកគ្រឿងផ្សំនេះ១/៤នៃពែង មួយថ្ងៃពីរដង៕

ប្រភព៖ gofitstayfit

ចែករំលែក

បញ្ចេញយោបល់