អ្នកវិទ្យាសាស្រ្តបានរកឃើញរូងដ៏ជ្រៅមួយនៅក្នុងភពផែនដី ដែលពួកគេហៅថាទ្វានៃឋាននរក (មានវីដេអូ)

ថ្ងៃពុធ ទី ១៥ កុម្ភៈ ២០១៧​
232

By លីហួ
មានមនុស្សជាច្រើនដែលបានជឿយ៉ាងមុតមាំនិងបានដឹងច្រើនពីចំងាយនៃកាឡាក់ស៊ី,ពីមនុស្សក្រៅភព, ដែលមានពួកទាំងអស់នេះស្ថិតនៅឆ្ងាយរាប់សិបឆ្នាំពន្លឺពីភពផែនដី នឹងភាពអាថកំបាំងដែលធ្វើអោយមនុស្សគ្រប់គ្នាចង់ដឹងកាន់តែខ្លាំងពីពួកវាបន្ថែមទៀត។ ប៉ុន្តែដោយការចង់ដឹងនេះ អ្នកវិទ្យាសាស្ត្របានប្រើប្រាស់យានអាវកាសមួយដែលចំណាយពេល២៦ឆ្នាំទើបអាចចេញផុតពីប្រព័ន្ធសូឡារបស់យើងដែលវាមានរយៈពេលស្មើនិងការសិក្សារពីស្រទាប់ក្នុងរបស់ផែនដីដែលមានជំរៅ១២គីឡូម៉ែត្រ។

តើអ្នកវិទ្យាសាស្រ្តបានធ្វើនិងរកឃើញអ្វីខ្លះនៅខាងក្នុងរូងដ៏ជ្រៅនោះ?

បន្ទាប់ពី២៦ឆ្នាំក្រោយមក អ្នកជំនាញបានរកឃើញទឹកជាច្រើននៅក្នុងរូងនោះគឺមានសារធាតុរ៉ែជាច្រើនប្រភេទគ្រប់ផ្លូវទាំងអស់នៃរូងនេះ សារធាតុរ៉ែទាំងនោះមានដូចជាៈ ហ្គាស់, ហ៊ីល្យូម, អ៊ីដ្រូសែន, កាបូនឌីអុកស៊ិីត និង នីដ្រូសែន។​

ប៉ុន្តែអ្វីដែលអ្នកជំនាញមានការភ្ញាក់ផ្អើលនោះ គឺនៅជំរៅជាង៩០០០ម៉ែត្រគឺវាមិនមានពពួក​ថ្ម​បាហ្សាល​នោះ​ទេ។ លើសពីនេះទៅទៀតអ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ផូស៊ីល​នៃថ្មក្រានីត​​នៅជំរៅជាង​៦៥០០​ម៉ែត្រ,​ហើយអ្នកជំនាញបានពិនិត្យឃើញពីសីតុណ្ហភាព នៃបាតអណ្តូងនេះគឺមានសំពាធដល់​ទៅ ១៨០ដឺក្រេសេលស៊ីស។ ហើយរូងនេះអាចធ្វើអោយអ្នកជំនាញអាចធ្វើការប៉ានស្មានបានថាស្នូល​នៃ​ភពផែនដីមានជំរៅប្រហែល៦៤០០ម៉ែត្រទៅ៦៥០០ម៉ែត្រ។ក្រៅពីការរកឃើញនៅក្នុងរូងនោះ អ្នកជំនាញបានរកឃើញផូស៊ីលតូចល្អិតមួយចំនួនមានអាយុកាលជាង២០០០លានឆ្នាំនៅជំរៅ៤ម៉ាយ(4 miles)ដែលបានយកពីឯកសារ reports Bryan Nelson from Mother Nature Network។

ហើយផុស៊ីលតូចៗទាំង២៤ប្រភេទនៃសត្វបុរាណនោះអាចអោយអ្នកជំនាញសិក្សារកាន់តែស៊ីជំរៅពីសារពាង្គកាយនិងសីតុណ្ហភាពនៃជំរៅដ៏ជ្រៅរបស់ផែនដីហើយគំរោងនោះត្រូវបានបញ្្ចប់នៅក្នុងឆ្នាំ២០០៥។

ប្រភពៈ Atlas Obscra

http://www.mnn.com/lifestyle/eco-tourism/stories/the-worlds-deepest-hole-lies-hidden-beneath-this-rusty-metal-cap

ចែករំលែក

បញ្ចេញយោបល់