អាហារ៦យ៉ាងជំនួយក្នុងការការពារជំងឺស្ទះសរសៃឈាម

ថ្ងៃព្រហស្បតិ៍ ទី ៩ កុម្ភៈ ២០១៧​
208

សរសៃឈាមរបស់មនុស្សតែងតែវិវត្តទៅរកការកកស្ទះ ពេលដែលសរីរាង្គខាងក្នុងសំខាន់ជាងគេ (បេះដូង, ខួរក្បាល) ឈានទៅរកការកកស្ទះ ពេលនោះក៏ជាពេលដែលមនុស្សឈានទៅរកការលង់លក់ជារៀងរហូតដែរ មនុស្សតាំងពីជំនាន់មុនចាត់ទុកសរសៃឈាមជាទានបំភ្លឺជីវិត។

ធ្វើដូចម្តេចទើបអាចរក្សាសរសៃឈាមអោយមានសុខភាពល្អ?

ថ្មីៗនេះអ្នកឯកទេសខាងសរសៃឈាមនៃប្រទេសអាមេរិច បានបង្ហាញថា ថ្វីត្បិចតែសរសៃឈាមរបស់មនុស្សឈានទៅរកភាពទ្រុឌទ្រោមទៅតាមអាយុកាលរបស់យើង ប៉ុន្តែឲតែយើងប្រុងប្រយ័ត្នអំពីរបបចំនីអាហារប្រចាំថ្ងៃទទួលទានអាហារដែលមានសារធាតុចិញ្ចឹមខ្ពស់ធ្វើលំហាត់ប្រាណឲបានទៀងទាត់ នោះសរសៃឈាមរបស់យើងនឹងអាចទទួលបានការពន្យាពីការកកស្ទះសរសៃឈាម។ នេះជាអាហារទាំង៦ធ្វើអោយសរសៃឈាមដើរស្រួល:

– តែបៃតង: គឺជាភេសជ្ជះយ៉ាងមានប្រសិទ្ធិភាពចំពោះអ្នកមានសម្ពាធឈាមខ្ពស់។ តែបៃតងអាចជួយបញ្ចុះ កាឡូរី និងជាតិខ្លាញ់ សារជាតិតែអាចទប់ស្កាត់ការឡើងសម្ពាធឈាម ហើយអាចឲឈាមរត់បានស្រួល។ ក្នុង១ថ្ងៃទឹកឲបាន៣កែវឡើងទៅនោះសរសៃឈាមនឹងទទួលបានការស្រូបជាតិពុល។

– សណ្តែកខ្មៅ: មានមនុស្សជាច្រើនបានដឹងថាសណ្តែកខ្មៅអាចធ្វើឲសក់របស់យើងមានពណ៍ខ្មៅរលោង ការពិតក៏អាចផលិតគ្រាប់ឈាមបានដែរ។ សណ្តែកខ្មៅគឺជាអាហារដែលអស្ចារ្យម៉្យាងអាចជួលសម្រួលក្រពះ ធ្វើអោយឈាមរត់បានស្រួលទៅពាសពេញសារពាង្គកាយ។

– ផ្លែឃីវី: អាចជួយឲសរសៃឈាមរបស់មនុស្សមានចលនា ហើយមានអត្ថប្រយោជន៍ក្នុងការសម្រួលសម្ពាធឈាម។ បើធ្វើការក្រឡុកផ្លែ ឃីវី សូមថែមទឹកឃ្មុំបន្តិច ប៉ុន្តែត្រូវចាំថាពេលដែលក្រឡុកផ្លែ ឃីវី យល់ល្អទុកទាំងសំបកព្រោះសំបករបស់វាផ្ទុកទៅដោយសារធាតុ ដែលជួយសម្រួលសរសៃឈាម ហើជួយបន្ថែមឱជារសទៀតផង។

– ទឹកឃ្មុំ: គឺជាអាហារមួយដ៏ល្អ មានសារធាតុប្រឆាំងបាក់តេរីយ់ាងខ្លាំងក្លា ត្រូវបានគេហៅថាជា”វីតាមីនពីធម្មជាតិ”។ ទឹកឃ្មុំមានវីតាមីន P និងសារធាតុចិញ្ចឹមផ្សេងទៀត ព្រមទាំងសារធាតុរ៉ែ ដែលធ្វើឲប្រព័ន្ធភាពសាំុមានការកើនឡើង។ ទឹកឃ្មុំមានប្រសិទ្ធិភាពក្នុងការការពារសរសៃឈាមមិនឲ ទទួលរងការបំពុល និងធានាសុខភាពសរសៃឈាម។

– សារ៉ាយសមុទ្រ: ជាជំនួយការបំផ្លាញជាតិពុលនៅក្នុងឈាម មិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ ហើយមានអត្ថប្រយោជន៍ទៀតផង មនុស្សជាច្រើនមិនបានដឹងទេថាវាអាចការពារថ្លើម និងប្រព័ន្ធភាពសាុំ។ ថ្លើមគឺ ជាភ្នាក់ងារផលិតឈាមរបស់សារពាង្គកាយ ឲតែមានសុខភាពល្អ ឈាមនឹងរត់បានស្រួលដូចគ្នា។

– ខ្ទឹមស: នារីជាច្រើនបានផ្តាច់និស្ស័យជាមួយខ្ទឹមស ប៉ុន្តែចាប់ពីពេលនេះទៅត្រូវត្រឡប់ទៅស្រឡាញ់វាហើយ ព្រោះខ្ទឹមសអាចជួយកាត់បន្ថយជាតិខ្លាញ់នៅក្នុងថ្លើម ការពារឈាមឲមានលក្ខណះប្រក្រតី។ ម្យ៉ាងវិញទៀតខ្ទឹមស អាចជួយរំលាយឈាមដែលកក ជួយបង្កើនគោលិកាសថែមទៀតផង។

ដោយ សេម
ខ្មែរណូត

បញ្ចេញយោបល់