អាជ្ញា​ធរ​ជាតិ​អប្សរា ចាប់ផ្ដើ​សាង​សង់​ស្ពាន​បណ្ដែត​ទឹកមួយ ដើម្បី​សម្រួល​ការ​ធ្វើដំណើរ​អ្នក​ទេសចរណ៍​ចូល ទស្សនា ប្រាសាទអង្គរវត្ត (មានវីដេអូ)

ថ្ងៃអាទិត្យ ទី ១៥ មករា ២០១៧​
187

ដើម្បីជំរុញការដ្ឋានសាងសង់ ជួយជុលស្ពានហាលផ្នែកខាងលិចនៃប្រាសាទអង្គរវត្តឲ្យបានទាន់ពេលវេលា ដែលការដ្ឋាននេះត្រូវបានសហការណ៍ អនុវត្តន៍គម្រោងដោយ អាជ្ញាធរជាតិអប្សរា ជាមួយសកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុនស្ថិតក្នុងដំណាក់កាលទី២ ដោយប្រើប្រាស់រយៈពេលជួសជុលសាងសង់ប្រមាណ ជា៤ឆ្នាំ។

20170115_cam-photo-apsara

ដោយយោងតាមលក្ខណៈចាំបាច់ ក៍ដូចជាផលប៉ះពាល់ដល់ដំណើរការនៃការប្រើប្រាស់សំភារៈបច្ចេក ទេសស្ទួចលើកដាក់ និងបំលាស់ទីផ្ទាំងថ្មពីកន្លែងមួយទៅ កន្លែងមួយនិងយោងតាមការពិភាក្សាពិគ្រោះយោបល់ ពីអ្នកជំនាញបច្ចេកទេសជាតិ អន្ដរជាតិ ការដ្ឋានស្ពានហាលផ្នែកខាងលិច នៃប្រាសាទអង្គរនេះត្រូវបិទទាំងស្រុង ជាបណ្តោះអាសន្នសិន មិនអនុញ្ញាត្តិភ្ញៀវទេសចរណ៍ជាតិ អន្ដរជាតិធ្វើដំណើរឆ្លងកាត់ ដើម្បីទុកលទ្ធភាពឲ្យ នាក់ជំនាញបច្ចេកទេស ផ្នែកបុរាណវិទ្យា ស្ថាបត្យករ វិស្វករ បុរាណ កំពុងបំពេញភារៈកិច្ចនៅទីនោះ មានលទ្ធភាពគ្រាប់គ្រាន់ ដើម្បីបំពេញការងាររបស់ខ្លួនឲ្យទទួលបានជោគជ័យ ទៅតាមផែនការណ៍ដែលបានគ្រោងទុក ហើយការបិទជាលក្ខណៈបណ្ដោះអាសន្ន ការដ្ឋានស្ពានហាល និងការសាងសង់ស្ពានបណ្ដែតទឹកសំរាប់ភ្ញៀវទេសចរណ៍ឆ្លងកាត់នេះដែរ ក៍មានការសម្រេចឯកភាពពីគណៈកម្មាធិការសម្របសម្រួលអន្ដរជាតិដើម្បីកិច្ចគាំពារ និងការអភិរក្សរម្មណីយដ្ឋានអង្គរ ដែលហៅកាត់ថា ICC-Angkor ផងដែរ ។

បើយោងតាមប្រភពព័ត៌មានពីអាជ្ញាជាតិអប្សរា ដដែលបានឲ្យដឹងទៀតថា៖ ស្ពានបណ្ដែតទឹកដែលត្រូវធ្វើការ សាងសង់បណ្ដោះអាសន្ននាពេលនេះ គឺបច្ចេកវិទ្យាថ្មី ដែលធ្វើការនាំចូលមកពីប្រទេសកាណាដា មានប្រវែង២០០ម៉ែត្រ និងមានទទឹងប្រវែង១០ ម៉ែត្រ ហើយស្ពានបណ្ដែតទឹកនេះបន្ទាប់ធ្វើការសាសង់រួចរាល់ អាចជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ភ្ញៀវទេសចរណ៍ ដែលចូលទៅទស្សនាប្រសាទអង្គរវត្តផ្នែកខាងក្នុង ជា

ច្រើនពាន់នាក់ក្នុងពេលតែមួយ ព្រោះកសិន នៃប្របាសាទអង្គរវត្តមានលក្ខណៈអំណោយផលល្អ ពុំមានទឹករលកធំៗ និងខ្យលដូចនៅតាមដងទន្លេ ឬសមុទ្រនោះទេ។

20170115_cam-photo-apsara02

គួរបញ្ជាក់ថា៖ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត មានប្រវែង១៩០ម៉ែត្រ ទទឹង១១,៦០ម៉ែត្រ និងកម្ពស់៤ម៉ែត្រ សាងពីថ្មបាយក្រៀមក្រាលដោយកម្រាលថ្មភក់ និងលម្អដោយបង្កាន់ដៃនាគយ៉ាងល្អឯក គឺជាច្រកចូលដ៏សំខាន់របស់ប្រាសាទអង្គរវត្ត។ ក្នុងអំឡុងទសវត្សទី៦០ សាលាបារាំងចុងបូព៌ាដែលមានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការអភិរក្សតំបន់អង្គរសម័យនោះ បានជួសជុលស្ពាននេះមួយចំហៀងខាងត្បូងរួចរាល់ជាស្ថាពរ។ លុះអឡុងឆ្នាំ១៩៩៦ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ា នៃប្រទេសជប៉ុន  បានបន្តកិច្ចការជួសជុល បានមួយកំណាត់ប្រវែង៩០ម៉ែត្របន្ថែមទៀត ដោយឡែកនៅដំណាក់កាលទី២នេះ គឺជាគម្រោងកិច្ចសហប្រត្តិបត្តការ រវាងរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលជប៉ុនអនុវត្តន៍គម្រោងដោយសកលវិទ្យាល័យសូហ្វីយ៉ា ជាមួយនិងអាជ្ញាធរជាតិអប្សរា ក្នុងនោះ ភាគីជប៉ុនបានផ្ដល់អ្នកជំនាញការបច្ចេកទេស ព្រមទាំងសម្ភារៈបច្ចេកទេស ក្នុងទំហំទឹកប្រាក់ប្រមាណជា៨០ម៉ឺនដុល្លា ហើយអាជ្ញាធរជាតិអប្សរាទទួលបន្ទុកចំណាយ លើប្រាក់បៀវត្ស និងឧបត្ថម្ភផ្សេងៗអ្នកជំនាញ ជាងចម្លាក់កម្មករជំនាញ ផ្គត់ផ្គង់ប្រេងឥន្ធនៈ ព្រមទាំងទិញសម្ភារៈសម្រាប់គម្រោងដូចជា ថ្មបាយក្រៀម ថ្មភក់ និងគ្រឿងឧបករណ៍ផ្សេងៗ នឹងទទួលបន្ទុកសាងសង់ស្ពានបណ្ដែតទឹកបណ្តោះអាសន្នមួយសម្រាប់ភ្ញៀវទេសចរធ្វើដំណើរផងដែរ៕

20170115_cam-photo-apsara03

អត្ថបទ៖ សាវឿន

ចែករំលែក

បញ្ចេញយោបល់